នេះពិតជាមិនគួរឱ្យជឿ នារីដែលរស់នៅបានល្ងាចខ្វះព្រឹក បែរជាមានសមត្ថភាពអាចដណ្តើមតំណែងជា បរវកញ្ញាលេខ ១ របស់ Uncensored ២០១៥ ដែលការប្រកួតនេះបានរៀបចំនៅប្រទេសថៃ។ អ្នកនាង មីន ខៈនីសៈថាន ដែលជាបរវញ្ញាទើបតែគ្រងតំណែងថ្មីរូបនេះ មិនមានភាពខ្មាស់អៀននឹងទម្លាយជីវិតតស៊ូរបស់នាងដែលកើតចេញពីគ្រួសារអ្នករើសអេតចាយ។
អ្នកនាង មីន បានប្រាប់ថា តាំងតែពីកើតដឹងក្តីគឺនាងបានជួយម្តាយដើររើសអេតចាយនៅផ្លូវនាៗជាច្រើនកន្លែង ទម្រាំតែអាចត្រឡប់មកផ្ទះវិញគឺឈានចូលពេលយប់ជ្រៅគួរសម។ មកដល់បច្ចុប្បន្ននេះ អ្នកនាង និង គ្រួសារក៏នៅតែប្រកបអាជីពនេះ គ្រាន់តែពេលនេះ អ្នកនាង មីន អាចរកការងារក្រៅម៉ោងបន្ថែម ដែលទទួលបានប្រាក់កម្រៃ ៤០០ បាត (ប្រហែល ១០ ដុល្លារ) ក្នុង ១ ថ្ងៃ។ ក្នុងមួយសប្តាហ៍ អ្នកមីនត្រូវជួយម្តាយដើររើសអេតចាយ ២ ទៅ ៣ ថ្ងៃ រីឯពេលវេលាផ្សេងទៀត គឺជួយរៀបចំបែងចែករបស់របរអេតចាយដែលរើសបានឱ្យទៅតាមប្រភេទ។
ក្រៅពីចំណាយពេលភាគច្រើនដើររើសអេតចាយ ម្តាយរបស់អ្នកនាងក៏ជាអ្នកលក់ខោវអាវក្រោមឆត្រផងដែរ។ អ្នកនាង មីន បានបន្ថែមទៀតថា ទោះជាពេលនេះអ្នកនាងបានក្លាយជាបរវញ្ញាលេខ ១ របស់ Uncensored ២០១៥ ក៏ដោយក៏ម្តាយរបស់អ្នកនាងមិនបោះបង់អាជីពជាអ្នករើសអេតចាយឡើយ ព្រោះគាត់មានបំណងចង់រកប្រាក់ឱ្យបានច្រើនដើម្បីឱ្យអ្នកនាង មីន មានឱកាសបានបន្តការសិក្សាដល់មហាវិទ្យានឹងគេ ហើយម្យ៉ាងទៀត អាជីពរើសអេតចាយនទោះជាមើលទៅមិនខ្ពស់ខ្ពស់ និង លេចធ្លោ តែវាចាប់ទុកថាជាអាជីពសុច្ចរិត មិនបានទៅលួចទៅប្លន់អ្នកណាគេឡើយ ហើយបើមិនមានអាជីពនេះទេ អ្នកនាង មីន ក៏គ្មានថ្ងៃនេះដែរ។
អ្នកនាង មីន បានបង្ហើបអាថ៌កំបាំងថា មូលហេតុដែលធ្វើឱ្យអ្នកនាងអាចដណ្តើមតំណែងបរវញ្ញា ក៏ព្រោះតែមុនពេលប្រកួតគឺអ្នកនាងបានក្រាបសំពះម្តាយអ្នកនាង និង ទទួលបានការជូនពរពីគាត់។ ជីវិតតស៊ូ និង ភាពកតញ្ញូតាធម៌របស់អ្នកនាង បានធ្វើឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង ហើយក៏សង្ឃឹមថា តំណែងបរវកញ្ញាលេខ ១ នឹងជួយកែប្រែជីវិតរបស់អ្នកនាង មីន និង គ្រួសារឱ្យបានប្រសើរជាងមុន៕