ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយប្រភេទដែលគេអាចសម្គាល់ដឹងតាមរយៈមានចំនួនជាតិស្ករក្នុងឈាមច្រើន។ ជំងឺនេះកើតឡើងដោយសារតែការកង្វះអ័រម៉ូនអាំងស៊ុយលីនក្នុងរាងកាយ ឬដោយសារតែអាំងស៊ុយលីននោះមានដែរតែប្រើមិនកើត។
ជំងឺទឹកនោមផ្អែមមានពីរប្រភេទ គឺប្រភេទទី១ ដែលច្រើនតែកើតលើកូនក្មេង និងយុវវ័យ និងជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលច្រើនតែកើតលើមនុស្សពេញវ័យ។ បើសិនជាមិនមានការព្យាបាលទេ ការឡើងខ្ពស់នៃជាតិស្ករក្នុងឈាមអាចបំផ្លាញសរសៃឈាម នឹងមានបញ្ហាដល់សុខភាពរយៈពេលយូរបាន។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានជំងឺនេះមែន ក្រៅពីប្រើថ្នាំព្យាបាល អ្នកក៏គួរតែប្រើវិធីសាស្ត្រផ្សេងផ្សំគ្នាដើម្បីគ្រប់គ្រងជំងឺនេះដែរ។

ចូរស្ងោស្លឹកស្វាយស្រស់ៗចំនួន ១៥សន្លឹកជាមួយទឹកមួយកែវ។ ក្រោយពីស្ងោររួចចូរទុកចោលមួយយប់។ ចូរច្រោះយកទឹករបស់វា ហើយញ៉ាំទឹកនោះដំបូងគេនៅពេលព្រឹក។ ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ដោយវាទៅសម្រួលដល់ចំនួនអាំងស៊ុយលីនក្នុងឈាម។
ចូរញ៉ាំតែបៃតងមួយពែងពេលពោះទទេររាល់ព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក ហើយវាក៏ល្អសម្រាប់សុខភាពទូទៅផងដែរ។ តែបៃតងមានសារធាតុ Polyphenol ដែលជាអង់ទីអុកស៊ីដង់ដ៏ពូកែមួយក្នុងការជួយកាត់បន្ថយចំនួនជាតិស្ករក្នុងរាងកាយ។
ស្លឹកម្រុំមានជាតិសរសៃខ្ពស់ ហើយក៏ល្បីឈ្មោះផងដែរក្នុងការបង្កើនថាមពលរាងកាយ។ ស្លឹកប្រភេទនេះនឹងបង្កើនសុវត្ថិភាព និងជួយបន្ថយការរំលាយអាហារ ព្រមទាំងបញ្ចុះសម្ពាធឈាមទៀតផង៕