Sunday, October 18, 2015

អាហារ​បី​ប្រភេទ​ដែល​អាច​កំចាត់​មហារីក​បាន​អានបន្ត

អ្នកជំនាញ​ជាច្រើន​និយាយថា វា​ពិតជា​រឿង​មួយ​អាចទៅរួច​ដែល​ប្រព័ន្ធ​ភាពស៊ាំ​យើង​អាច​កំចាត់​កោសិកា​មហារីក​បាន ជា​ពិសេស​តាមរយៈ​ការជួយ​ពី​របប​អាហារ​។ អ្វី​ដែល​អ្នក​ដាក់​ក្នុង​មាត់​ទំពារ​នោះ​អាច​ភ្ញោ​ច​ទៅដល់​អង់ស៊ីម និង​ប្រូតេអ៊ីន​ដែល​មាន​នាទី​កំចាត់​ចោល​កោសិកា​មហារីក​ទាំងអស់​ក្នុង​រាងកាយ​មនុស្ស​បាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​៣​ប្រភេទ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំចាត់​ជំងឺមហារីក​។
រ​មៀត​
អ្វីដែល​ធ្វើឱ្យ​រមៀត​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការប្រឆាំង​នឹង​កោសិកា​មហារីក​នោះ​គឺ Curcumin ដែល​វា​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​ផងដែរ​។ ផ្អែក​ទៅ​តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា សារធាតុ Curcumin នឹង​ជួយ​ទប់ស្កាត់​សម្ពាធ​អុកស៊ីត​កម្ម និង​ការ​រលាក ដែល​វា​ទាំងពី​នេះ​សុទ្ធសឹងតែ​នាំឱ្យ​កើតជា​កោសិកា​មហារីក​ទាំងអស់​។ អ្នកជំនាញ​និយាយថា សមាសធាតុ​ក្នុង​រមៀត​ពិតជា​មាន​ថាមពល​អស្ចារ្យ​ជាង​ដំណោះស្រាយ​ខាង​ផ្នែក​ថ្នាំពេទ្យ​ក្នុង​ការទប់ស្កាត់​ជំងឺ​ទៅទៀត​។
តែ​បៃតង​
ភេសជ្ជៈ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Epigallocatechin Gallate ឬ ECGC ដែលជា Catechin ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​តែ​បៃតង​។ ECGC ជួយ​ទប់ស្កាត់​ការ​រលាក ដែល​វា​ជា​ហេតុផល​មួយ​នាំឱ្យ​កើត​ជា​កោសិកា​មហារីក ព្រមទាំង​ទ្រទ្រង់​ដល់​ការលូតលាស់​ណា​ដែល​មិន​អាច​គ្រប់គ្រង​បាន​ទៀត    ផង​។ អ្នកជំនាញ​និយាយថា Catechin នេះ​ក៏​ជួយ​ផ្តល់​នូវ​ការ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​។
ផ្សិត​
អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែលថា ផ្សិត​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​បែប​បូ រាណ​។ ការសិក្សា​បាន​ឱ្យដឹងថា មាន​សមាសធាតុ​ច្រើនណាស់​ក្នុង​ផ្សិត​ទើប​ធ្វើឱ្យ​វា​អាច​ក្លាយ​ជា​ឱសថ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។ អ្នកឯកទេស​ជាច្រើន​បាន​បន្ថែមថា ផ្សិត​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​ល្អ​ណាស់​ដែរ​ក្នុង​ការធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​ទៅៗ​៕