ការរួមភេទធ្វើឱ្យមានវេទនារម្មណ៍ខ្លាំងក្លា ហើយក៏ជួយធ្វើឱ្យមានសុខភាពល្អផងដែរ។ ពួកអ្នកវិទ្យា សាស្ត្រនិងពួកអ្នកសិក្សាអំពីបញ្ហាភេទបានឯកភាពគ្នាថា ការរួមភេទមានអត្ថប្រយោជន៍ល្អជាច្រើន។
ចំពោះសុខភាព៖
ក្រៅតែពីការរីករាយសប្បាយដែលគេទទួលបាន ការរួមភេទនិងការចេញទឹកកាមនៅទីបំផុតនៃតម្រេកធ្វើឱ្យមានការបញ្ចេញនូវអ័រម៉ូនដែលមានផលវិជ្ជមានមួយចំនួន ដូចជា ocytocine, sérotonine និង endorphine ។
ដោយហេតុនោះ ការរួមភេទ៖
កាត់បន្ថយការឈឺមួយចំហៀងក្បាល និងការឈឺចាប់ផ្សេងទៀត
ធ្វើឱ្យមានការចងចាំល្អប្រសើរ
បង្កើនបរិមាណអង់ទីគ័រដែលការពារពីការបង្ករោគ ជាអាទិគឺក្អកនិងគ្រុនផ្តាសាយធំ
កាត់បន្ថយជំងឺមហារីកប្រូស្តាតចំពោះបុរស និងមហារីកសុដនចំពោះនារីៗ
ជួយឱ្យរាងនៅស្រឡូនល្អ។
រួមភេទជួយឱ្យមានអាយុវែង
ការរួមភេទក៏ជាការធ្វើកីឡាមួយដែរ ហើយល្អលើសពីកីឡាធម្មតាព្រោះវាបានរួមបញ្ចូលនូវអារម្មណ៍រីករាយសប្បាយ ផងដែរ។ ការសិក្សាមួយដែលគេបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ British Medical Journal បានបង្ហាញឱ្យដឹងថា បុរសៗដែលរួមភេទតិចជាងមួយដងក្នុង១ខែមានហានិភ័យអាចនឹងត្រូវស្លាប់ក្នុងពេល១០ឆ្នាំទៀត ២ដងច្រើនជាងអ្នកដែលរួមភេទ១ដងក្នុង១សប្តាហ៍។ ហើយការសិក្សាអស់រយៈពេល២៥ឆ្នាំលើមនុស្ស២៧០នាក់មួយរបស់សាកលវិទ្យាល័យ Duke University ក៏បានបង្ហាញឱ្យដឹងដែរថា អ្នកណាដែលរួមភេទកាន់តែច្រើនក៏មានអាយុកាន់តែវែងដែរ។ ក៏ប៉ុន្តែផលល្អបែបនេះមានចំពោះតែបុរសៗតែប៉ុណ្ណោះ។ ចំពោះនារីៗ វាទាមទារថាទាល់តែនាងពេញចិត្តផងទើបល្អ។
ការរួមភេទដែលមានមនោសញ្ចេតនា រឹតតែល្អ
ការរួមភេទដែលមានមនោសញ្ចេតនាផងបង្កើនភាពសប្បាយរីករាយ ម្ល៉ោះហើយកាន់តែល្អខ្លាំងណាស់ទៅទៀត។
តើអ្នកមានជំងឺបេះដូងត្រូវតមការរួមភេទឬអ្វី?
គេបានធ្វើការសិក្សារយៈពេល២០ឆ្នាំទៅលើបុរស៩១៤នាក់ ហើយគេបានសង្កេតឃើញថា អ្នកណាដែលរួមភេទចាប់ពីម្តងក្នុង១ខែទៅដល់២ដងក្នុង១សប្តាហ៍ គ្មានបាតុភាពជំងឺបេះដូងច្រើន ដូចជាអ្នកដែលមិនរួមភេទសោះទេ ទោះបីជាអ្នកនោះធ្លាប់មានជំងឺបេះដូងក៏ដោយ។
បើទោះបីជាការរួមភេទធ្វើឱ្យមានសុខភាពល្អនិងអាយុវែងយ៉ាងណាក្តី ក៏ត្រូវតែគិតដល់សុវត្ថិភាពផង ដែរ៖ រួមភេទដោយគ្មានការចម្លងរោគ មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយនិងផ្លូវច្បាប់!

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.