ខ្ទឹមសគឺជារបស់ដែលអាចយកមកព្យាបាលជំងឺផ្សេងៗបាន ប៉ុន្តែមានជំងឺមួយចំនួន វាមិនអាចជួយព្យាបាលបានទេ ហើយបើអ្នកបរិភោគវាច្រើន វានឹងអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរថែមទៀត ដូចនេះបើអ្នកមានជំងឺ៤ប្រភេទដូចខាងក្រោម ចូលអ្នកកុំបរិភោគវាឲ្យសោះ។ តើអ្នកជំងឺប្រភេទណាដែលមិនអាចបរិភោគវាបាននោះ?
អ្នកដែលមានជំងឺភ្នែក
អ្នកដែលមានជំងឺភ្នែកមិនសាកសមក្នុងការបរិភោគខ្ទឹមសនោះទេ ជាពិសេសអ្នកដែលមានសុខភាពខ្សោយ មានឈាមមិនគ្រប់ ប្រសិនបើអ្នកពិសារខ្ទឹមស នោះភ្នែកអ្នកនឹងកាន់តែធ្ងន់ធ្ងរ ត្រចៀកថ្លង់ ហើយការចងចាំនឹងចុះខ្សោយ ដូចនេះអ្នកគួរតែបរិភោគអាហារដែលមានវីតាមីនAឲ្យបានច្រើនព្រោះវាល្អចំពោះភ្នែករបស់អ្នក ហើយអ្នកក៏អាចបរិភោគថ្លើមសត្វ ស៊ុត ទឹកដោះគោ ការ៉ុត ប៉េងប៉ោះ ហើយប្រសិនបើភ្នែកអ្នកត្រូវពន្លឺមិនបាន ហើយតែងតែមានភាពនឿយហត់ និងហូរទឹកភ្នែកច្រើន អ្នកអាចបរិភោគអាហារមួយចំនួនដូចជា បេះដូងជ្រូក បន្លែបៃតង ស៊ុត ទឹកដោះគោ ពពួកសណ្តែក ពពួកត្រីជាដើម។
អ្នកដែលមានជំងឺថ្លើម
នៅពេលដែលអ្នកមានជំងឺរលាកថ្លើម អ្នកមិនត្រូវបរិភោគខ្ទឹមសរាល់ថ្ងៃទេ ព្រោះវាធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ ដោយសារតែវាមិនត្រឹមតែអាចសម្លាប់មេរោគបានទេ ថែមទាំងអាចធ្វើឲ្យអ្នកខ្វះឈាមទៀតផង ជាងនេះទៅទៀតវាថែមទាំងអាចប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកទៀតផង។
អ្នកដែលមានជំងឺរាករូស
នៅពេលដែលអ្នកមានជំងឺរលាកពោះវៀន ហើយធ្វើឲ្យអ្នកមានជំងឺរាក នោះអ្នកមិនគួរបរិភោគខ្ទឹមសនោះទេ ព្រោះវាមានជាតិហិរដែលអាចប៉ះពាល់ដល់ពោះវៀនអ្នកខ្លាំងណាស់។
អ្នកដែលមានជំងឺធ្ងន់ផ្សេងៗ
នៅពេលដែលអ្នកកំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយកំពុងតែប្រើថ្នាំ អ្នកមិនគួរបរិភោគខ្ទឹមសនោះទេ ព្រោះវាអាចធ្វើឲ្យថ្នាំអ្នកគ្មានប្រសិទ្ធភាព ថែមទាំងអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៀតផង៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.