អ្នកបានចំណាយពេលវេលា ច្រើនដើម្បីធ្វើតេស្តវិធីសាស្ត្រ ផ្សេងៗ គួបផ្សំជាមួយនឹងវិធីសាស្ត្រ ជាច្រើនទៀត តែមិនទទួល បានលទ្ធផលល្អឡើយ។ អ្នកគិតថា វាមិនអាចទៅរួចទេ មែនទេ ? ពិតណាស់វាមិនដូចតាមដែលអ្នក គិតឡើយ។ ការធ្វើលំហាត់ប្រាណអាចជួយឲ្យរូបរាងដើមទ្រូងរបស់អ្នកខុសប្លែកពីមុន។ ក្រៅពីការហាត់ប្រាណ អ្នកអាចប្រើឱសថធម្មជាតិដែលអាចជួយរឹតបន្តឹងស្បែក ដើមទ្រូងរបស់អ្នក , ជួយឲ្យតឹងណែនល្អ, ធាត់ទ្រលុកទ្រលន់។
ខាងក្រោមនេះ ជាវិធីសាស្ត្រ ២យ៉ាងមានប្រសិទ្ធិភាព ដូច្នេះអាចចាប់ផ្តើមបាន៖
វិធីសាស្ត្រទី ១ ហាត់ប្រាណ
១ . ដាក់ខ្លួនដេកលើបង់ (ប្រើគ្រែ ឬពូករបស់អ្នកក៏បាន ប្រសិនបើអ្នកគ្មានបង់ )
២ . កាន់ដុំដែកក្នុងដៃម្ខាងៗទម្ងន់ ៥ផោន
៣ . លើកដៃរបស់អ្នកឡើងលើត្រង់
៤. រួចដាក់ វាចុះទៅម្ខាងៗ តាមដែល អ្នកអាច ធ្វើដូចអ្នកជាយន្តហោះ
៥. ឥលូវ លើកវាឡើង ម្តងទៀត
៦. អនុវត្តម្តងហើយម្តងទៀត
អ្នកត្រូវធ្វើលំហាត់ប្រាណបែបនេះឲ្យបាន ៣ដងក្នុង ១ថ្ងៃ ម្តងៗ ឲ្យបាន ១០។ លំហាត់ប្រាណនេះជួយពង្រឹង សាច់ដុំក្រោម ដើមទ្រូង, លើដើមទ្រូង និងតំបន់ក្រោមក្លៀក របស់អ្នក។ ក្រោយ រយៈពេលប្រហែល ១ខែ អ្នក នឹងចាប់ផ្តើម ឃើញពីភាពខុសប្លែក។
វិធីសាស្ត្រទី ២ ឱសថធម្មជាតិធ្វើដោយ ខ្លួនឯង
– ធាតុផ្សំតែមួយគត់គឺ ប្រេងអូលីវ។
– ដាក់ខ្លួនដេកលើគ្រែ ដោយដាក់ខ្នើយក្រោមខ្នងរបស់អ្នក។ យកប្រេងដាក់លើបាតដៃ រួចញីបាតដៃទាំងពីរចូលគ្នា។ ប្រើដៃម្ខាងៗម៉ាស្សាថ្នមៗជារង្វង់លើដើមទ្រូងរបស់អ្នក។ ម៉ាស្សា ដើមទ្រូងម្ខាងៗឲ្យបាន ១០ដង។
ប្រសិនបើអ្នកប្រើប្រេងច្រើនពេក អ្នកអាចយកកន្សែងពោះគោជូតចេញ ប៉ុន្តែត្រូវ ទុកខ្លះ ព្រោះប្រេងនេះធ្វើឲ្យស្បែករបស់អ្នកកាន់តែតឹងណែនល្អ។ ធ្វើវិធី នេះឲ្យ បានយ៉ាងហោច ណាស់ ៣ដងជារៀងរាល់ថ្ងៃ នោះវានឹងធ្វើឲ្យដើមទ្រូងរបស់អ្នកកាន់តែតឹងណែនល្អ៕
ប្រសិនបើអ្នកមិនសប្បាយចិត្ត ចំពោះសម្រស់ដើមទ្រូងរបស់អ្នក វាអាច បណ្តាលឲ្យអ្នកមិនសុខស្រួលក្នុងចិត្ត។ គេបាន និយាយជាច្រើនដង ច្រើន សារថា វាពិត មិនអាច ធ្វើឲ្យ ដើមទ្រូងស្រស់ស្អាត ឡើងតាមរយៈការ ហាត់ប្រាណ និងប្រើ ឱសថធម្មជាតិបានឡើយ។

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.