យើងច្រើនតែមើលស្រាលសារសំខាន់នៃការដកដង្ហើម និងតួនាទីរបស់វានៅក្នុងសុខុមាលភាពជាទូទៅ។ តាមពិតទៅ ការដកដង្ហើមមួយដែលល្អអាចធ្វើឱ្យមានសុខភាពល្អ និងជួយឱ្យគ្រប់គ្រងស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។
ចុចអាន៖ គ្រោះថ្នាក់ទាំង ១០ យ៉ាង ដែលបណ្តាលមកពីការគេង ក្នុងឥរិយាបថខុសឆ្គង
លោកវេជ្ជបណ្ឌិត Andrew Weil អ្នកឯកទេសខាងការប្រើឱសថបុរាណព្យាបាលជំងឺ បានពន្យល់ថាវាមានចំណងទាក់ទងប្រត្យក្សរវាងរាងកាយនឹងចិត្ត ហើយការធ្វើសមាធិដោយអនុវត្តលំហាត់ដកដង្ហើមជារឿយៗអាចជួយឱ្យ គ្រប់គ្រងស្ត្រេសក្នុងមួយថ្ងៃបាន។ ពួកអ្នកវិទ្យាសាស្ត្របានពិនិត្យឃើញថាការអនុវត្តការដកដង្ហើមតាមវិធី យោគៈបានជួយជាច្រើនដល់អ្នកជំងឺហឺត ហើយក៏កាត់បន្ថយសម្ពាធឈាម ផងដែរ។ ឧទាហរណ៍មួយទៀត គឺគេបានឱ្យពួកទាហានជើងចាស់ដែលធ្លាប់ទៅប្រយុទ្ធនៅអាហ្វហ្គានី ស្ថាននិងអ៊ីរ៉ាក អនុវត្តវិធីដកដង្ហើមតាមក្បួនយោគៈ ដើម្បីបំបាត់ការថប់អារម្ភ ស្ត្រេស និងការធ្លាក់ទឹកចិត្ត បានយ៉ាងមានប្រសិទ្ធភាព។
សាកលវិទ្យាល័យ UCLA (University of California, Los Angeles) បានធ្វើការសិក្សាមួយលើមនុស្ស៤៥នាក់ ដែលមានស្ត្រេស ការធ្លាក់ទឹកចិត្ត ជំងឺអាល់ហ្សេមែរ ក្នុងសភាពធ្ងន់ធ្ងរ ដោយចែកគ្នាជា២ក្រុម។ មួយក្រុមគេឱ្យអនុវត្តយោគៈចំនួន១២នាទីរាល់ថ្ងៃ ឯក្រុមទី២គេឱ្យសម្រាកបន្ធូរអារម្មណ៍ដោយស្តាប់ភ្លេងក្នុងរយៈពេល ១២នាទី ដូចគ្នា។ គេសង្កេតឃើញថាក្រុមទី១បានទទួលលទ្ធផលល្អប្រសើរជាង ហើយវិធីយោគៈមិនគ្រាន់តែជួយឱ្យគេបានធូរស្បើយពីស្ត្រេស ការធ្លាក់ទឹកចិត្ត ។ល។ តែប៉ុណ្ណោះទេ គឺថែមទាំងបានជួយដល់ការចងចាំ និងការមិនងាយចាស់ ថែមទៀតផង។
ចុចអាន៖ សំរាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត គួរតែសាកល្បងជាមួយវិធីនេះ
រីឯការអនុវត្តនូវការដកដង្ហើមតាមក្បួនយោគៈនេះមានដូចតទៅ៖
យកមេដៃសង្កត់លើរន្ធច្រមុះស្តាំ
ដកដង្ហើមចូលតាមរន្ធច្រមុះឆ្វេង
យកចង្អុលដៃមកសង្កត់បិទរន្ធច្រមុះស្តាំ ដកមេដៃចេញពីរន្ធច្រមុះស្តាំ
ដកដង្ហើមចេញតាមរន្ធច្រមុះស្តាំ
ដកដង្ហើមចូលតាមរន្ធច្រមុះស្តាំវិញម្តង
ដាក់មេដៃសង្កត់មកលើរន្ធច្រមុះស្តាំឡើងវិញ ដកចង្អុលដៃចេញពីរន្ធច្រមុះឆ្វេង
ដកដង្ហើមចេញតាមរន្ធច្រុះឆ្វេង
អនុវត្តបែបនេះឱ្យបានពីរបីនាទី។
ការផ្លាស់ប្តូរការដកដង្ហើមចូលនិងចេញបែបនេះធ្វើឱ្យមានតុល្យភាព រវាងវេទនារម្មណ៍ ហើយនិងឱ្យមានសុខដុមនិយកម្មរវាងខួរក្បាលខាងស្តាំនិងខួរក្បាល ខាងឆ្វេង ផងដែរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.