Thursday, November 26, 2015

រូបមន្ត​បណ្តុះ​សក់​យ៉ាង​អស្ចារ្យ​

យោង​ទៅតាម​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បានឱ្យដឹងថា រូបមន្ត​មួយ​នេះ​មិន​មាន​ឥទ្ធិពល​អាក្រក់​អ្វី​ទៅ​លើ​ស្បែកក្បាល ឬ​សរសៃសក់​ឡើយ​។
ធម្មតា សរសៃសក់​ដែលមាន​សុខភាព​ល្អ និង​ភ្លឺរលោង​គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​ចង់បាន​។ បើសិនជា​អ្នក​ចង់​បាន​សក់ត្រង់ ក្រាស់ វែង និង​ភ្លឺរលោង​មែន​នោះ យើង​មាន​ដំណោះស្រាយ​សម្រាប់​អ្នក​។ រូបមន្ត​នេះ​អាច​រក​បាន​យ៉ាង​ស្រួល​ក្នុង​ផ្ទះបាយ​របស់​អ្នក​។
យោង​ទៅ​តាម​ការសិក្សា​ជា​ច្រើន​បានឱ្យដឹងថា ការព្យាបាល​ដោយ​ប្រើ​ខ្ទឹមបារាំង​ក្រហម គឺ​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ក៏​ត្រូវបាន​ស្ត្រី​ជាច្រើន​មក​ពី​តំបន់​ហូ​លី​វ៉ូដ​ប្រើប្រាស់​ច្រើន​ដែរ​។
ខ្ទឹមបារាំង​គឺជា​របស់​លើកលែង​មួយ ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ពាន់ធ័​រ ដែល​អាច​ភ្ញោ​ចដ​ល់​ការផលិត​សារធាតុកូឡា​ជែន ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​ការលូតលាស់​របស់​សក់​។
អ្នក​ដែល​បាន​ប្រើប្រាស់​វី​ធី​សាស្ត្រ​នេះ​និយាយថា វា​មាន​ប្រសិទ្ធភាព​ក្រោយពី​ប្រើប្រាស់​រយៈពេល​មួយ​ខែ​រួច​។
គ្រឿងផ្សំ​
ចូ​រចិត​ខ្ទឹមបារាំង​ពីរ​ទៅ​បួន​ផ្លែ ហើយ​ចម្រាញ​យក​ទឹក​របស់​វា​។
ចូរ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ទឹក​ខ្ទឹមបារាំង និង​ទុក​វា​ចោល​ប្រហែល​១៥​នាទី​។ អ្នក​អាច​ទុក​រហូត​ដល់​១​ម៉ោង​បើសិនជា​មិន​ប្រ​ញ៉ាប់​ទៅណា​ទេ​។
ក្រោយ​ពី​ប្រើ​វិធី​ព្យាបាល​នេះ​រួច ចូរ​លាង​សក់​ធម្មតា និង​ប្រើ​ក្រែម​បន្ទន់​សក់​ផង​ទៅ​។ ការព្យាបាល​នេះ​គួរតែ​ធ្វើ​ពីរ​ដង​ក្នុង​មួយខែ​។ ហើយ​អ្នក​ក៏​មិន​បាច់​បារម្ភ​អំពី​ក្លិន​អាក្រក់​របស់​ខ្ទឹមបារាំង​នេះដែរ​៕