តែបៃតងគឺជាតែដែលអាចជួយអ្នកឱ្យចៀសពីជំងឺមហារីក
បាន ថែមទាំងអាចជួយសម្រកខ្លាញ់នៅក្នុងរាងកាយអ្នកទៀតផង ជាងនេះទៅទៀតវាក៏អាចជួយការពារអ្នកឱ្យមានសុខភាពល្អដែរ ដូចនេះក្រៅពីអាចសម្រកខ្លាញ់ក្នុងសារពាង្គកាយ និងអាចចៀសពីមហារីកបាន តើវាអាចការពាររាងកាយអ្នកត្រង់កន្លែងណាខ្លះទៀតទៅ?
ការពារភ្នែក
នៅឆ្នាំ២០១០នៃការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថានៅក្នុងតែបៃតងមានសារធាតុជាច្រើនដែលអាចការពារភ្នែកអ្នកឱ្យមានសុខភាពល្អ ជាពិសេសជំងឺដែលទាក់ទងនឹងកញ្ចក់ភ្នែករបស់អ្នក។
ចៀសពីជំងឺវង្វេងវង្វាន់
នៅពេលដែលអ្នកចាស់ អ្នកអាចផឹកតែបៃតងបាន វានឹងជួយការពារអ្នកមិនឱ្យប្រឈមមុខនឹងជំងឺវង្វេងវង្វាន់ឡើយ ដោយឆ្លងកាត់តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យរបស់ប្រទេសជប៉ុនបានឱ្យដឹងថា មនុស្សចាស់ដែលមានអាយុ៧០ឆ្នាំ បានទទួលទានតែបៃតងមួយថ្ងៃចំនួន៤កែវ នោះអត្រានៃការមានជំងឺវង្វេងវង្វាន់បានធ្លាក់ត្រឹម៤៤% រីឯមនុស្សចាស់ដែលផឹកតែបៃតងមួយថ្ងៃ២កែវ អត្រាដែលកើតជំងឺនេះគឺទាបជាងមនុស្សចាស់ដែលផឹកមួយអាទិត្យក្រោម៣កែវ។
សម្រាប់មេរោគ
នៅក្នុងតែបៃតងមានសារធាតុជាច្រើនដែលអាចការពារអ្នកមិនឱ្យមានជំងឺឆ្លង ដោយសារមេរោគផ្សេងៗរាតត្បាត ជាងនេះទៅទៀត អ្នកអាចយកតែបៃតងមកខ្ពល់មាត់បាន នោះវានឹងអាចការពារធ្មេញអ្នកមិនឱ្យចេញឈាម និងដង្កូវស៊ីធ្មេញឡើយ។
ការពារបេះដូង
តាមការស្រាវជ្រាវរបស់ប្រទេសជប៉ុនបានឱ្យដឹងថា មនុស្សដែលផឹកតែបៃតងមួយថ្ងៃមួយកែវ ប្រៀបនឹងមនុស្សដែលផឹកតែនេះមួយថ្ងៃ៥កែវ មនុស្សដែលផឹកច្រើននឹងមិនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាម និងបេះដូងទេ ចំពោះបុរសអាចកាត់បន្ថយមកត្រឹម២២% ឯមនុស្សស្រីកាត់បន្ថយត្រឹម៣១%។
ការពារមិនឱ្យចាស់
បើអ្នកអាចព្យាយាមផឹកតែបៃតង នោះអ្នកនឹងមិនងាយចាស់ឡើយ ហើយនៅក្មេងជានិច្ច ដោយសារតែតែបៃតងនោះមានសារធាតុដែលអាចរក្សាសម្រស់អ្នកបានស្ថិតស្ថេរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.