ស្នាមសង្វារកើតឡើងដោយសារតែការធាត់ភ្លាមៗ ដែលអាចកើតឡើងនៅពោះ កំប៉េះគូថ សុដន់ ភ្លៅ និងដើមដៃ។ នៅពេលរាងកាយលូតលាស់លឿនជាងស្បែក ធ្វើឱ្យជាតិសរសៃយឺតនៅក្រោមស្បែករហែក និងបណ្តាលឱ្យកើតជាសង្វារតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏មានវិធីសាស្ត្រដែលអាចជួយបំបាត់ស្នាមសង្វារបានដែរ។
ទឹកក្រូចឆ្មារ
ជាតិអាស៊ីតក្នុងទឹកក្រូចឆ្មារនឹងជួយលុបបំបាត់ស្នាមសង្វារ ហើយក៏អាចកាត់បន្ថយការមើលឃើញស្នាមសង្វារនោះបានដែរ។
ចូរត្រដុសចំណិតក្រូចឆ្មារលើស្នាមសង្វារ និងទុកចោល ១០ ទៅ១៥នាទីចាំលាងវាចេញ
លាយទឹកក្រូចឆ្មារជាមួយទឹកត្រសក់ ឬទឹកដំឡូងបារាំង រួចយកទៅលាបលើកន្លែងដែលមានស្នាមសង្វារ ហើយទុកចោល ពីរបីនាទីសិនចាំលាងជាមួយទឹកក្តៅឧណ្ហៗ។
ប្រេងអូលីវ
ប្រេងធម្មជាតិគឺជាប្រភពដ៏អស្ចារ្យមួយសម្រាប់ព្យាបាលបញ្ហាស្បែកភាគច្រើន។ ប្រេងអូលីវផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងមានមុខងារយ៉ាងល្អក្នុងការលុបបំបាត់ស្នាមសង្វារក្នុងរយៈពេលមួយ។
ចូរលាបប្រេងអូលីវលើស្នាមសង្វារ ហើយម៉ាស្សានៅកន្លែងនោះថ្នមៗ។ ចូរធ្វើបែបនេះម្តង ឬពីរដងរាល់ថ្ងៃ។ ពេលលាបហើយចូរទុកវាចោលមួយយប់ទៅដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អ។
លាយប្រេងអូលីវជាមួយទឹកក្រូចឆ្មារ និងស្ករ ហើយយកវាទៅម៉ាស្សាលើស្នាមសង្វារ។ នៅពេលជាតិស្កររលាយហើយ ចូរទុកវាចោលលើស្បែក ១៥នាទីសិនចាំលាងជាមួយទឹកក្តៅឧណ្ហៗចេញ។
ប្រេងផ្លែអាលម៉ុន
ប្រេងផ្លែអាលម៉ុនគឺជាប្រភពនៃវីតាមីន E ដ៏អស្ចារ្យ និងមានមុខងារយ៉ាងពូកែ សម្រាប់សុខភាព ស្បែក។ ប្រេងផ្លែអាលម៉ុនក៏អាចប្រើក្នុងការផ្សំគ្នានឹងប្រេងផ្សេងៗទៀតដើម្បីបំបាត់ស្នាមសង្វារដែរ។
ចូរលាយប្រេងផ្លែអាលម៉ុនជាមួយប្រេងផ្កាឡាវេនឌឺ ហើយយកវាទៅត្រដុសនឹងស្នាមសង្វារ។ ចូរធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ពេលលាបរួច ចូរទុកវាចោលមួយយប់ទៅ។
ចូរម៉ាស្សាជាមួយនឹងប្រេងនេះរាល់ថ្ងៃដើម្បីបំបាត់ស្នាមសង្វារ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.