Friday, November 20, 2015

អត្ថប្រយោជន៍របស់សំបកក្រូចឃ្វិច

អត្ថប្រយោជន៍របស់សំបកក្រូចឃ្វិច ដែលអ្នកមិនធ្លាប់ដឹង ហើយអ្នកច្បាស់ជាមិនអាចអត់វាបានទេ បន្ទាប់ពីបានដឹងនូវអាថ៌កំបាំងរបស់វា!
សំបកក្រូចឃ្វិចមានក្លិនឈ្ងុយ ហើយរសជាតិរបស់វាហាងៗ។ វាជួយដល់ការរំលាយអាហារ និង សំងួតជាតិរំអិល និង កាត់បន្ថយអាការៈរកកល់ចង់ក្អួត។ វាគឺជាប្រភពដ៏ល្អមួយនៃជាតិវីតាមីន C ដែលជួយបង្កើនប្រព័ន្ធការពារភាពសុំារបស់អ្នក ហើយជួយការពារមេរោគឆ្លងចូលឈ្លានពានផងដែរ។ ប្រជាជនចិនចាត់ទុកថា វាជាឳសថបុរាណ ហើយវាដែលត្រូវបានគេប្រើប្រាស់ជាយូរលង់ណាស់មកហើយ។
ការប្រើប្រាស់ទូទៅនៅក្នុងឳសថបុរាណចិន
សំបកក្រូចឃ្វិច រឺហៅថា «Chen Pi រឺពេលខ្លះគេហៅថា Ju Hong» ដែលមានន័យថាសំបកក្រូចឃ្វិចក្រហម ត្រូវបានប្រើប្រាស់ជាយូរលង់ណាស់មកហើយនៅក្នុងឳសថបុរាណចិន។ វាត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការព្យាបាលជំងឺពិបាកក្នុងការរំលាយអាហារ, រាគរូស, ចង់ក្អួត រឺបញ្ហាផ្សេងៗដែលទាក់ទងនឹងបញ្ហារំលាយអាហារ, ក៏ដូចជាបញ្ហាត្អើក និង ក្អក (ជាពិសេសក្អកស្លេស្ម)។ សំបកក្រូចឃ្វិចខ្ចីហៅថា Qing Pi ហើយវាត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលការឈឺចាប់- ជាពិសេសគឺត្រង់សុដន់, ក៏ដូចជាការឈឺចាប់ដោយសាររោគក្លន។ លើសពីនេះទៀត, សំបកក្រូចឃ្វិចខ្ចីត្រូវបានប្រើប្រាស់ក្នុងការបញ្ជុះសំពាធឈាម និង ការរលាកសុដន់។
នៅក្នុងឳសថបុរាណចិន, សំបកក្រូចក្រៀមត្រូវបានគេប្រើ, ហើយជាញឹកញាប់គឺសំបកក្រូចដែលមានអាយុកាលយូរ (ពេលខ្លះគេហាលទាល់តែប្រែជាពណ៌ខ្មៅ ហើយពេលខ្លះគេយកវាទៅកម្លោចក្នុងខ្ទះមួយ)។ Chen Pi មានន័យថាសំបកក្រូចដែលមានអាយុកាលចាស់ (ហាលយូររាប់ខែរាប់ឆ្នាំ)។ ថ្នាំរំងាស់ដែលបានមកពីសំបកក្រូច រួមផ្សំជាមួយឳសថដទៃទៀត។ សំបកខាងក្រៅ និង សំបកខាងក្នុងគឺត្រូវបានប្រើប្រាស់ជាឳសថជាក់លាក់ផ្សេងគ្នា។
ចុចអាន៖ អ្នកតែងតែយល់ថា សំបកក្រូចឆ្មារ គ្មានប្រយោជន៍​ ប៉ុន្តែបន្ទាប់ពី អ្នកបានអានអត្ថបទនេះ អ្នកច្បាស់ជា ចូលចិត្តវា !
វាត្រូវបានគេដឹងថាដើម្បីដោះស្រាយ, គ្រប់គ្រង និង ធ្វើអោយធម្មតាឡើងវិញនៃលំហូរ qi (នៅក្នុងឳសថបុរាណចិនគឺមានន័យថាសំរាប់កំលាំងជីវិត) ហើយបំបែកការកកស្ទះ។ លើសពីនេះទៀត, វាត្រូវបានគេជឿថាដើម្បីបង្កើនលំហូរវត្ថុរាវតាមរយៈរាងកាយ។
សំបកក្រូចឃ្វិចក៏ជាគ្រឿងផ្សំមួយក្នុងចំណោមថ្នាំប៉ូវកំលាំងបុរាណចិនផងដែរ។ ក្នុងចំណោមនេះថ្នាំស្ងោរសំបកក្រូចគឺត្រូវបានគេប្រើក្នុងការព្យាបាលជំងឺសន្លាក់ Gout, គ្រប់គ្រងអាការៈចាញ់កូនរបស់អ្នកស្ត្រីមានផ្ទៃពោះ ហើយថ្នាំស្ងោរ គ្រាប់ក្រូច ៥ គ្រាប់គឺត្រូវបានប្រើសំរាប់ព្យាបាលបញ្ហាផ្លូវភេទបុរស រាប់បញ្ជូលទាំងកំរិតមេជីវិតឈ្មោលទាប, ងាប់លិង្គ និង ការឆាប់ចេញទឹកកាម។ សំបកក្រូចឃ្វិចក៏ត្រូវបានប្រើប្រាស់ក្នុងធ្វើព្យាបាលដំបៅ និង បន្ធូរបន្ថយការរលាកដែលជាប់ទាក់ទងនឹងសាច់ដុំ, គ្រេច, ការកំពីកំពកនៃសរសៃពួរ និង របួសដោយការលេងកីឡាផ្សេងៗ។
ផ្នែកផ្សំសំខាន់របស់សំបកក្រូចឃ្វិចមាន៖
វីតាមីន C, វីតាមីន B1, Choline, ហ្វូលីកអាស៊ីត, សារធាតុជាង ៦០មុខដែលត្រូវបានគេដឹងថាជា flavonoid, d-limonene, alpha-carotene, beta-carotene, aldehydes, រ៉ែ និង វីតាមីនដ៏ច្រើនលើសលុបផ្សេងទៀត។
- អត្ថប្រយោជន៍ទី ១៖ វីតាមីន C គឺជាថ្នាំបំពេញបន្ថែមក្នុងការកសាងប្រព័ន្ធការពារ និង ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគរាតត្បាត, ផ្តាសាយ, គ្រុន និង ការឈឺចាប់ផ្សេងៗ។ វីតាមីន C គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលការពារកោសិការាងកាយរបស់អ្នកពីការបំផ្លាញ, ជួយបង្កើតជាស្រទាប់កោសិកាកូឡាជែន, រក្សាសរសៃប្តូរឈាម និង សរសៃឈាមរបស់អ្នកអោយមានសុខភាពល្អ ហើយជំនួយដល់ការស្រូបយកជាតិដែក និង folate។
- អត្ថប្រយោជន៍ទី២៖ ជាតិសរសៃជួយអោយអ្នកក្នុងការបង្កើនចលនាពោះវៀនធំ, បន្ថយកូឡេស្តេរ៉ូល និង គ្រប់គ្រងកំរិតជាតិស្កររបស់អ្នក។ ស្របគ្នានេះដែរវាត្រូវបានគេនិយាយថាជាតិសរសៃការពារជំងឺបេះដូង និង ជំងឺមហារីកពោះវៀន។ សារជាតិ pectin ដែលមាននៅក្នុងសំបកក្រូចគឺជាជាតិសរសៃរលាយដែលមានប្រយោជន៍ក្នុងការបន្ថយកំរិតកូឡេស្តេរ៉ូលក្នុងឈាម និង កំរិតជាតិស្ករ។ ជាតិសរសៃរលាយគឺជួយការពារការស្រូបយកកូឡេស្តេរ៉ូល និង ពន្យឺតការស្រូបយកជាតិស្ករក្នុងរបបអាហារ។
- អត្ថប្រយោជន៍ទី៣៖ Hesperidin គឺមានវត្តមានខ្ពស់បំផុតក្នុងសំបកក្រូចឃ្វិច, ជាពិសេសគឺផ្នែកខាងក្នុងនៃសំបករបស់វា។ វាត្រូវបានគេនិយាយ Hesperidin មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង មានសារធាតុប្រឆាំងនឹងការរលាកដែលមានឥទ្ធិពលលើកោសិកា និង ជាលិកា ដោយជួយតាមរយៈការទប់ស្កាត់នឹងភាពចាស់ជរា និង ជំងឺមហារីក។
អត្ថប្រយោជន៍របស់សំបកក្រូចឃ្វិច៖
សំបកក្រូចឃ្វិចជួយដល់ការរំលាយអាហារ។ វាមានេជីវជាតិជាច្រើនសំរាប់សុខភាពរំលាយអហារ និង ជួយបន្ថយបញ្ហាក្រពះនិងពោះវៀនដូចជា ជំងឺចាក់ច្រាស, រោគចុកពោះ, ហើមពោះ, ជំងឺពិបាករំលាយអាហារ, រាគ និង ចុកឆ្អល់ចុងដង្ហើម, ជាពិសេសវាមានប្រសិទ្ធភាពក្នុងការរំលាយអាហារដែលមានជាតិខ្លាញ់។ សារជាតិ pectin នៅក្នុងសំបកក្រូចឃ្វិចរំញោចដល់ការលូតលាស់បាក់តេរីដែលសុខភាពល្អ ដែលមានប្រសិទ្ធភាពក្នុងជួយទប់ស្កាត់ធាតុបង្កជំងឺដែលបង្កឡើងដោយចំណីអាហារ ហើយគ្រូពេទ្យបុរាណខ្លះបានអះអាងថាសំបកក្រូចឃ្វិចអាចជួយសំអាតជាតិពុលពីក្នុងប្រព័ន្ធបាន។ មិនតែប៉ុណ្ណោះវាថែមទាំងអាចជួយបញ្ជុះទំងន់, កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង, មានប្រយោជន៍ដល់ការព្យាបាលប្រព័ន្ធសរសៃប្រសាទ, ជំងឺធ្លាក់ទឹកចិត្ត, អារម្មណ៍ស្ត្រេស និង បញ្ហាទាក់ទងនឹងការគេង, ជួយសម្ងួតជាតិរអិលៗនៅក្នុងសួត និង ក្រពះ ហើយជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទៀតផង។
ខាងលើនេះជាអត្ថប្រយោជន៍របស់សំបកក្រូចឃ្វិចដែលអ្នកមិនធ្លាប់មិនដឹង ហើយថ្ងៃក្រោយយើងខ្ញុំនឹងលើកយកវិធីធ្វើតែសំបកក្រូចឃ្វិចមកបង្ហាញអ្នកទាំងអស់គ្នា៕