Sunday, November 29, 2015

រូបមន្ត​ធម្មជាតិ​ម្រាប់​ព្យាបាល​ជំងឺ​សរសៃឈាម​

នៅពេលដែល​មាន​ជំងឺ​ស្ទអ​សរសៃឈាម​ម្តងៗ មនុស្ស​គ្រប់រូប​និយម​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ណាស់ ព្រោះ​វា​ឆាប់​ជា​សះស្បើយ​នៅពេល​ដែល​ប្រើ​ថ្នាំ​ខ្លាំង ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​យូរ រាងកាយ​អ្នកនឹង​ស្គាល់​ថ្នាំ​ទាំងនោះ ដូចនេះ​វា​នឹង​មិន​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​ឡើយ​នៅពេល​ដែល​អ្នក​ប្រើ​ច្រើន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ក្នុង​ការព្យាបាល​អ្នក​ដែល​មាន​ជំងឺ​ស្ទះ​សរសៃឈាម​ដោយ​មាន​ខ្លាញ់​ច្រើន​។ តើ​មាន​រូបមន្ត​អ្វីខ្លះ​?
គ្រឿងផ្សំ ៖ ទឹក​ក្រូចឆ្មារ​ចំនួន​មួយ​កែវ ទឹក​ខ្ញី​ចំនួន​មួយ​កែវ ទឹក​ខ្ទឹមស​ចំនួន​មួយ​កែវ ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន​មួយ​កែវ​។ សរុប​មក​បរិមាណ​នៃ​ក្រូចឆ្មារ ខ្ទឹម​ស និង​ខ្ញី​ត្រូវតែ​ប៉ុនគ្នា​។​
របៀប​ធ្វើ ៖
1. ដំបូង​អ្នក​ត្រូវ​ចិត​ចោល​សំបក​ខ្ទឹម​ស ខ្ញី​ចិត​សំបក​ចេញ រួច​ចិត​ជា​បន្ទះ​តូចៗ រួច​យក​វា​ទៅ​កិន​ជា​ទឹក បន្ទាប់​មក​ចាក់​វា​ចូល​ស្បៃ រួច​ច្របាច់​យក​ទឹក ហើយ​កា​ កវា​បោះចោល​។​
2. បន្ទាប់​មក​អ្នក​ត្រូវ​ចាក់ទឹក​ខ្ញី និង​ខ្ទឹមស​នោះ​ចូល​ទៅក្នុង​ឆ្នាំង រួច​ចាក់ទឹក​ក្រូចឆ្មារ និង​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចូល បើកភ្លើង​ខ្លាំង​ដាំ​ឱ្យ​ពុះ រួច​បន្ថយ​ភ្លើង​តូច​ដាំ​ប្រហែល​៣០​នាទី ដាំ​ដល់​ទឹក​នោះ​សល់​ពាក់កណ្តាល​។​
3. បន្ទាប់​មក​អ្នក​អាច​ទុក​វា​ឱ្យ​ត្រជាក់ រួច​ដាក់​ទឹកឃ្មុំ​ចូលទៅ​លាយ​ជាមួយ​។​
4. រួច​យក​វា​ទៅ​ចាក់​ក្នុង​ដប​កញ្ចក់​ដើម្បី​រក្សា​វា​ទុក អ្នក​អាច​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​បាន នោះ​វា​នឹង​មិន​ងាយ​ខូច​។​
របៀប​ពិសារ ៖
អ្នក​អាច​ពិសារ​នៅ​រៀងរាល​ព្រឹក​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​បាន ដោយ​ទទួលទាន​ម្តង​ចំនួន​មួយ​ស្លាបព្រា វា​នឹង​អាច​ជួយ​ជម្រះ​សម្រាម​ក្នុង​សរសៃឈាម​អ្នក ហើយ​ថែមទាំង​អាច​ការពារ​ជំងឺ​ស្ទះ​ស​សៃឈាម​របស់អ្នក ការពារ​ជំងឺលើសឈាម និង​ផ្តាសាយ​បាន​ទៀត​ផង​៕