ស្ត្រីគួរតែស្វែងយល់ពីរោគសញ្ញាទាំងនេះ ព្រោះវាអាចសម្លាប់អ្នកដោយមិនដឹងខ្លួន
ជំងឺមហារីកក្រពេញអូវែអាចបង្ហាញរោគសញ្ញាជាញឹកញាប់ ប៉ុន្តែប្រសិនបើអ្នកមិនអើពើទេ វាអាចមានផលវិបាកធ្ងន់ធ្ងរទៅៗ រហូតដល់ធ្វើឲ្យអ្នកបាត់ជីវិតថែមទៀត។ ហេតុនេះហើយ អ្នកចាំបាច់ត្រូវដែលស្វែងយល់ពីរោគសញ្ញារបស់វាឲ្យបានច្បាស់។
- ពោះកាន់តែរីកធំ ឬឧស្សាហ៍កើតជំងឺហើមពោះញឹកញាប់
- ពិបាកក្នុងការទទួលទានអាហារ ឬមានអារម្មណ៍ថាឆ្អែតលឿន
- ឈឺអាងត្រគាក ឬពោះជាប់រហូត (ឈឺចាប់ក្នុងពោះ និងផ្នែកខាងក្រោម)
- ត្រូវការបតជើងតូចញឹក
- ចលនាពោះវៀនតូចមានការផ្លាស់ប្តូរ
- មានអារម្មណ៍នឿហត់ ឬគ្មានកំលាំងកំហែង
ជួនកាលរោគសញ្ញាផ្សេងទៀតនឹងលេចឡើងផងដែរ ដូជាការបាត់បង់ចំណង់អាហារ, ការផ្លាស់ប្តូរទម្លាប់របស់ពោះវៀន, អស់កំលាំងខ្លាំង (មានអារម្មណ៍ធុញទ្រាន់) ឬស្រក់ទម្ងន់ដោយមិនដឹងមូលហេតុ។ លើសពីនេះទៅទៀត ការហូរឈាមក្រោយពេលអស់រដូវ គឺជាពេលវេលាដែលអ្នកគួរតែទៅរកគ្រូពេទ្យហើយ។
ដូច្នេះប្រសិនបើអ្នកជួបប្រទេះបញ្ហាខាងលើនេះជាញឹកញាប់ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាម ដើម្បីរកវិធីដោះស្រាយឲ្យបានទាន់ពេលវេលា៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.