ឱសថធម្មជាតិព្យាបាលបញ្ហារោគសើរស្បែក
ត្រាំខ្លួនជារៀងរាល់ ៣ថ្ងៃម្តងនៅក្នុងទឹកក្តៅឧណ្ឌៗ និងទឹកសាប៊ូ បន្ទាប់មកងូតទឹកត្រជាក់ និងជូតសម្អាតខ្លួនដោយប្រើកន្សែងពោះគោ។ ចុងក្រោយប្រើប្រាស់ជីរុក្ខជាតិដូចខាងក្រោមនឹងជួយព្យាបាលរោគសើរស្បែកយ៉ាងមានប្រសិទ្ធិភាព៖
ល្បាយជីរុក្ខជាតិប្រឆាំងនឹងរោគស្បែក
- ស្លឹកក្រវាញជ្រូក ៤០ក្រាម
- ស្លឹករ៉ូសម៉ារី (rosemary) ពណ៌លឿង ៣០ក្រាម
- ផ្លែបឺរី ២០ក្រាម
- ផ្លែ sloe ១០ក្រាម (មាននៅតំបន់អឺរ៉ុប)
វិធីសាស្ត្របុរាណ
ហាន់ និងលាយសមាសធាតុផ្សំទាំងអស់បញ្ចូលគ្នា។ បន្ថែមល្បាយនេះចូលទៅក្នុងទឹកដាំពុះ ១លីត្រ និងគ្របវាទុកចោលរយៈពេល ៥នាទី។ បន្ទាប់មក ដាក់វាចុះពីលើចង្ក្រាន និងទុកចោលឲ្យត្រជាក់។ ច្រកវាចូលដប។ អ្នកត្រូវលាងសម្អាតស្បែកនឹងឱសថនេះ រួចទុកវាឲ្យស្ងួត។
សមាសធាតុផ្សំធ្វើប្រេងក្រអូប
- ស្លឹកចេក ១០ក្រាម
- ផ្កា និងស្លឹកដើមរ៉ូសម៉ារី (rosemary) ២០ក្រាម
- ផ្កា និងស្លឹកផ្កាឡាវេនឌឺ
- សំបកដើមបឺរីចាស់ ២០ក្រាម
- ប្រេងអូលីវ ៤ដល
- បឺរ ៤ស្លាបព្រាបាយ
- ក្រែមទឹកដោះគោ ៤ស្លាបព្រាបាយ
ការណែនាំ
ដាក់សមាសធាតុផ្សំទាំងនេះចូលទៅក្នុងឆ្នាំងជ្រៅមួយ រួចដុតកម្តៅទាបរហូតដល់បឺរ និងក្រែមរលាយ។ បន្ទាប់មកបន្ថែមប្រេងធ្វើពីផ្កាលឿង ហើយបន្តកូររយៈពេល ៤០នាទី។ ត្រូវប្រាកដថា សីតុណ្ហភាពមិនលើសពី ៧០អង្សារ។ ច្រកប្រេងក្តៅៗនេះចូលទៅក្នុងក្រឡមួយ។ នៅពេលដែលវាត្រជាក់ លាបវាលើស្បែករបស់អ្នក។
បញ្ហារោគស្បែកធ្ងន់ធ្ងរ
ប្រភេទតែនេះគួរតែទទួលទានឲ្យបាន ៣ដងក្នុង ១ថ្ងៃ, ១ដងមុន និងក្រោយពេលញ៉ាំបាយរួចជំនួសទឹក។ តែនេះផ្សំឡើងពីសមាសធាតុស្មើៗគ្នាដូចជា៖ ស្លឹកផ្លែបឺរី, ឬសផ្កា burdock, ស្លឹកដើមកន្តិចអាល និងជី។ ដាក់ជី ៥ក្រាមចូលទៅក្នុងទឹកក្តៅ ២លីត្រ គ្របឲ្យជិតរួចរង់ចាំរយៈពេលជិត ២នាទី។ នៅពេលដែលតែនេះត្រជាក់ ច្រកវាចូលទៅក្នុងដបខ្មៅមួយ រួចគ្របវាឲ្យជិត និងរក្សាទុកត្រង់កន្លែងត្រជាក់។
ក្រមួនផ្កាលឿង
យកពោះវៀនជ្រូក ៥០ក្រាម និងបន្ថែមទឹកផ្កាលឿង ៥ក្រាម។ លាយវាឲ្យសព្វចូលគ្នា និងរក្សាទុកក្នុងទូរទឹកកក។ លាបលើស្បែកឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ។
ងូតទឹក
ងូតទឹកដើមកន្ទុយសេះឲ្យបាន ៣ដងក្នុង ១ថ្ងៃ។ ប្រើដើមកន្ទុយសេះ ២០០ក្រាម ដាក់ចូលក្នុងទឹក ៥លីត្រ និងទុកចោលរយៈពេល ១២ម៉ោង។ ដាក់លើចង្រ្កានដុតកម្តៅ រួចចាក់ចូលទៅក្នុងធុងទឹក និងទុកវាឲ្យត្រជាក់។ រក្សាទឹកនេះជាប់ខ្លួនរយៈពេល ២០នាទីដោយមិនចាំបាច់ជូត៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.