ព្រូនអាចចូលក្នុងខ្លួនមនុស្សយើងបានតាមរយៈការញ៉ាំអាហារ និងទឹក ព្រមទាំងភ្នាក់ងារចម្លងដូចជា មូស និងការរួមភេទ ឬតាមរយៈច្រមុះ និងស្បែក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកអាចដោះស្រាយបញ្ហាព្រូនក្នុងពោះវៀនបានដោយខ្លួនឯង។
វិធីទី១
ការ៉ុតត្រូវបានគេស្គាល់ថាអាចព្យាបាលព្រូនក្នុងពោះវៀនបាន។ ចូរចិតការ៉ុតជាដុំៗ ហើយញ៉ាំវានៅពេលពោះទទេព្រឹកឡើង។ ការធ្វើបែបនេះរាល់ថ្ងៃមិនគ្រាន់តែអាចសម្លាប់ព្រូនបានទេ តែក៏ជួយបង្ការកុំឱ្យព្រូននេះវាយប្រហារនៅថ្ងៃក្រោយបានទៀតដែរ។
វីធីទី២
រឿងដំបូងគេដែលគួរធ្វើនៅព្រឹកឡើងនោះគឺញ៉ាំទឹកល្ហុងមួយស្លាបព្រាបាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ បន្ទាប់មកញ៉ាំទឹកដោះគោក្តៅឧណ្ហៗមួយកែវទៀតដែលមានដាក់ប្រេង Castor Oil ផង។ ចូរប្រើវិធីព្យាបាលបែបនេះរយៈពេលពីរថ្ងៃ។
វីធីទី៣
ខ្ទឹមសមានសមាសធាតុជាថ្នាំសម្លាប់មេរោគផ្សិត និងមេរោគផ្សេងៗយ៉ាងខ្លាំងក្លា។ ការញ៉ាំខ្ទឹមសឆៅបីកំពឹសក្នុងមួយថ្ងៃអាចជួយសម្លាប់ព្រូនគ្រប់ប្រភេទបាន។
វិធីទី៤
ដូងគឺជារបស់ដ៏មានប្រយោជន៍មួយទៀតដែលអាចដោះស្រាយបញ្ហាព្រូនក្នុងពោះវៀនបាន។ ចូរញ៉ាំកំទេចសាច់ដូងមួយស្លាបព្រាបាយក្នុងពេលញ៉ាំអាហារពេលព្រឹក បន្ទាប់មកចូរញ៉ាំប្រេង Caster Oil ៣០មីលីលីត្រនៅរយៈពេល ២ម៉ោងកន្លះក្រោយ។
វិធីទី៥
ចូរលាយទឹកម្រះមួយស្លាបព្រាបាយជាមួយនឹងបឺរទឹកដោះគោញ៉ាំម្តងក្នុងមួយថ្ងៃ ចំនួន ៣ថ្ងៃជាប់គ្នា។ នេះជាវិធីសាស្ត្រព្យាបាលបញ្ហាព្រូនក្នុងពោះវៀនដ៏សក្តិសិទ្ធមួយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.