ម្សៅរមៀត និងទឹកក្រូចឆ្មា អាចកម្ចាត់ស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធិភាព
ការកើតឡើងនៃស្នាមអុជខ្មៅៗនៅលើផ្ទៃមុខបង្កឡើងដោយកត្តាពីរយ៉ាង គឺកត្តាខាងក្នុង និងកត្តាខាងក្រៅ។ កត្តាខាងក្រៅរួមមាន ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ, អាយុកាល, ការមានផ្ទៃពោះ, ការត្រូវរបួស ខណៈដែលកត្តាខាងក្នុងបង្កឡើងដោយការផលិត មេឡានីន ច្រើនពេក។ ជាពិសេសមនុស្សដែលមានស្បែកខ្មៅ ងាយនឹងជួយលក្ខណ្ឌបែបនេះណាស់។
ប៉ុន្តែប្រសិនបើអ្នកមិនជឿលើផលិតផលផ្សេងក្នុងការដោះស្រាយបញ្ហាមួយនេះទេ អ្នកអាចសាកល្បងឱសថធម្មជាតិខាងក្រោមនេះបាន៖
របស់ដែលត្រូវការ៖
- ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ
- ទឹកក្រូឆ្មា ១ ស្លាបព្រាកាហ្វេ
ការរៀបចំ៖
លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យបានល្អ បន្ទាប់មកអនុវត្តនៅត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ហើយទុករយៈពេលប្រហែលជា ១៥ នាទី។ ចុងក្រោយលាងជម្រះជាមួយនឹងទឹកត្រជាក់។
អ្នកអាចប្រើប្រាស់ ១ ទៅ ២ ដងក្នុងមួយថ្ងៃ រហូតទាល់តែទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ប៉ុន្តែអ្នកគួរតែអនុវត្តវិធីនេះមុនពេលងូតទឹក។
ចំណាំ៖ ក្នុងកំឡុងពេលព្យាបាល អ្នកមិនត្រូវបណ្តោលឲ្យស្បែកទទួលរងកម្តៅពីពន្លឺព្រះអាទិត្យខ្លាំងនោះទេ៕