ពិភាក្សាជាមួយជនជាតិដើមខ្មែរនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ
កាលពីមុន ជនជាតិដើមខ្មែរស្ទើតែគ្រប់ទីកន្លែងរស់នៅដោយសុខសាន្តបំផុតតាមរយៈមុខរបរ ភាពស្មោះត្រង់ ការសាមគ្គីគ្នា ព្រមទាំង រក្សា និងគោរពប្រពៃណីបានល្អប្រសើរបំផុត។ ប៉ុន្តែក្រោយពីការសម្រេចចិត្តខុសផ្នែកគោលនយោបាយរឿងដីសម្បទានសេដ្ឋកិច្ច និងសម្បទានរ៉ែ ជនជាតិដើមខ្មែរភាគច្រើនរងទុក្ខវេទនាក្រៃលែង ៖
១ ទទួលរងការរំលោភដីធ្លី និងលំនៅដ្ឋាន
២ បាត់បង់មុខរបរដើមជាពិសេសផលចេញពីអនុផលព្រៃឈើ
៣ បាត់បង់ប្រពៃណី និង បែកបាក់សាមគ្គីគ្នា ។ចំការវិលជុំ ទីតាំងបន់ស្រន់ ទីតាំងបូជា ឬទីតាំងកប់ខ្មោច ដែលជនជាតិដើមចាត់ទុកជាប្រពៃណីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានឈូសឆាយដោយមិនខ្វល់ពីការបាត់បង់។
៤ ក្លាយពីម្ចាស់កម្មសិទ្ធិទៅជាអ្នកបម្រើ ឬទាសករ
៥ ឱកាសសេដ្ឋកិច្ចបានបាត់បង់ដ៏ធ្ងន់ធ្ងរបំផុត
៦ បាត់ឱកាសជួយការពារព្រំដែន ជាពិសេសអ្នករស់តាមព្រំដែនខ្មែរ យួន
ជនជាតិរក្សាបានរោងប្រជុំបានល្អ ។ នេះជារោងប្រជុំភូមិពុទ្រា តានិល កោដូន្តី តំបន់ឆ្អិន នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពី