Sunday, August 21, 2016

ចង់​ឲ្យ​ខាង​ប្រុស ទទួលបាន​អារម្មណ៍​ស្រួល​ច្រើនដង ក្នុងពេល​រួមភេទ​ដែរ​ទេ​?

ចង់​ឲ្យ​ខាង​ប្រុស ទទួលបាន​អារម្មណ៍​ស្រួល​ច្រើនដង ក្នុងពេល​រួមភេទ​ដែរ​ទេ​?

​វា​គឺជា​ការយល់ច្រឡំ​ញឹកញាប់​មួយ ដែល​និយាយថា មាន​តែ​មនុស្ស​ស្រី​ទេ ដែល​អាច​ទទួលបាន​កា​រ​ឈាន​ដល់​ចំណុចកំពូល ក្នុងពេល​រួមភេទ​ច្រើនដង បើសិនជា​មាន​ការភ្ញោ​ច​ទៅលើ តំបន់​ស្រើបស្រាល​របស់​នាង​បាន​គ្រប់គ្រាន់​។ អ្នកនឹង​ភ្ញាក់ផ្អើល​ជា​មិន​ខាន​ដោយ​ដឹងថា មនុស្ស​ប្រុស​ក៏​អាច​មាន​សមត្ថភាព ទទួល​បាន​ការ​ស្រណុក​សុខ​ស្រួល​ច្រើនដង ក្នុងពេល​រួមភេទ​ដែរ​។ នោះ​ដោយសារតែ​មនុស្ស​ប្រុស ក៏មាន G-Spot ដែរ​។​

​តើ G-Spot របស់​បុរស នៅ​កន្លែង​ណា​ទៅ ហើយ​ធ្វើ​ម៉េច​ទើប​ភ្ញោ​ច​កន្លែង​នោះ​បាន​? G-Spot របស់​មនុស្ស​ប្រុស ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រពេញប្រូ​ស្តាត​។ តាមពិត ក្រពេញប្រូ​ស្តាត គឺជា​សរីរាង្គ​មួយ ដែល​មាន​រំញោញ​ខ្លាំង​បំផុត នៅពេល​មាន​ការភ្ញោ​ច​លើ​តំបន់​នេះ ព្រោះ​វា​មាន​ចុង​សរសៃប្រសាទ​ច្រើនណាស់​។

​តាមរយៈ​ការភ្ញោ​ច​នៅ​តំបន់​មួយ​នេះ វា​នឹង​ជួយ​ថែរក្សា ភាព​ឡើង​រឹង​របស់​មនុស្ស​ប្រុស បាន​កាន់តែ​យូរ និង​ទទួលបាន​ការឈាន​ដល់ ចំណុចកំពូល​កាន់តែ​ខ្លាំងក្លា​។ ខណៈពេល​ដែល​វា​អាច​ពិបាក​នឹង​រកឲ្យឃើញ​តំបន់ G-spot នេះ តែ​វា​ស្ថិត​នៅ​ខាងក្រោម​ប្លោកនោម ហើយ​អ្នក​អាច​ប៉ះ​វា​បាន តាមរយៈ​ការ​លូក​ម្រាមដៃ ចូលទៅ​ក្នុង​រន្ធ​គូថ​បុរស​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​ស្តាប់ទៅ​ទំនង​ជា​ពិបាកធ្វើ​បន្តិច ហើយក៏​មិន​មាន​បុរស​ណា​ម្នាក់ មាន​អារម្មណ៍ល្អ​ដែរ នៅពេល​គេ​លូក​ម្រាមដៃ​ចូលទៅ​ក្នុង​រន្ធ​គូថ​របស់ខ្លួន​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក វិធីសាស្ត្រ​ជាច្រើន ដើម្បី​បម្រើ​ការសប្បាយ​ដល់​ខាង​ប្រុស ក្នុងពេល​រួមភេទ​នោះ អ្នក​អាច​ជ្រើសរើស​វិធី​នេះ​បាន​។ អ្វី​ដែល​សំខាន់​មុននឹង​ធ្វើ​រឿងនេះ អ្នក​គួរតែ​ពិ​ភក្សា​ជាមួយ​គ្នា​សិន ដើម្បី​មាន​អារម្មណ៍​ថា មាន​ផា​សុកភាព​ទាំងសងខាង​។ បើសិនជា​គាត់​បើកភ្លើង​ខៀវ​ឲ្យ​ហើយ នោះ​អ្វីៗ​នឹង​ល្អ​ប្រសើ​ជាមិនខាន​។ អ្នក​អាច​ប្រើ​ស្រោមអនាម័យ ពាក់​លើ​ម្រាមដៃ​សិន មុន​នឹង​លូក​ចូលទៅ​ក្នុង​រន្ធ​គូថ​។ ចំពោះ​ទំហំ​របស់​ក្រពេញប្រូ​ស្តាត គឺ​ប៉ុន​ផ្លែ​វ៉ុល​ណាត់ និង​មាន​សភាព​ដូច​ចុង​ច្រមុះ​យើង​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ព្យាយាម​ប្រើ​ម្រាមដៃ​ដូចខាងលើ ដោយ​គ្មាន​ការ​បរ​បោស​អង្អែល​ខ្លះ​សិន​ឡើយ​។ ចូរ​ថើប និង​ថ្នាក់ថ្នម​គាត់ ឲ្យមាន​អារម្មណ៍​សិន​។ អ្នក​អាច​ចាប់ផ្តើម​ប្រើ​ម្រាមដៃ ក្នុង​រយៈពេល​ពីរ​បី​នាទី ក្រោយ​ពី​អ្នក​បាន​ធ្វើ Blowjob (​បៀម​លិង្គ​) រួច​។

​ចូរ​ចាំ​ថា ចូរ​ធ្វើ​វា​ដោយ​ថ្នមៗ ហើយ​ត្រូវ​កាត់​ក្រចកដៃ​ឲ្យនៅ​ខ្លី​បំផុត​។ នៅ​ពេល​អ្នក​ស្ទាប​ប៉ះ​ក្រពេញប្រូ​ស្តាត​រួច ចូរ​ឈ្លី​វា​ថ្នមៗ និង​ឈ្លី​ជារ​វ​ង្វ​ង់​។ អ្វី​ដែល​មិន​ត្រូវ​ភ្លេច​នោះ​គឺ និយាយ​ជាមួយ​គាត់​ផង និង​សួរ​ថា​តើ គាត់​មាន​អារម្មណ៍​បែប​ណា ពេល​ធ្វើ​បែប​នេះ​៕