ពិសាចេកល្អជាងលេបថ្នាំ! នេះជាមូលហេតុ
ចេកគឺជាផ្លែឈើល្អបំផុតមួយ ដែលអ្នកអាចពិសាជាអាហារសម្រន់ក៏បាន ឬដាក់វាក្នុងរបបអាហារពេលព្រឹកក៏បាន។ ដោយសារវាមានសារធាតុចិញ្ចឹមច្រើនដូចជាអាមីណូអាស៊ីត ប្រូតេអ៊ីន វីតាមីន A,B,C ជាតិរ៉ែ ជាពិសេសប៉ូតាស្យូម និងមានជាតិស្ករនិងខ្លាញ់តិច។
ទាំងនេះគឺជាមូលហេតុដែលពិសាចេកល្អជាលេបថ្នាំ៖
- ពិសាចេកដើម្បីបំបាត់ស្ត្រេស។
- បញ្ចុះសីតុណ្ហភាពក្នុងរាងកាយ និងល្អសម្រាប់អ្នកដែលគ្រុន។
- ជាថ្នាំបំបាត់ការរលាកក្រពះ និងដើរតួជាអ្នកបញ្ចេញជាតិអាស៊ីតធម្មជាតិ។
- វាមានសារធាតុប្រឆាំងអុកស៊ីតកម្មបែបធម្មជាតិ និងលាងសម្អាតរាងកាយពីរ៉ាឌីកាល់សេរី។
- ជួយនៅពេលចង់ក្អួតពេលព្រឹក។
- ជួយគ្រប់គ្រងសម្ពាធឈាម ដោយសារមានជាតិប៉ូតាស្យូមច្រើន។
- ដោយសារប៉ូតាស្យូមច្រើនក្នុងចេក ទើបវាជួយបំបាត់ការឈឺចុកចាប់សាច់ដុំ។
- ជួយផ្ចង់អារម្មណ៍បានល្អ និងរៀនសូត្រឆាប់ចេះ។
- ពង្រឹងឆ្អឹងរឹងមាំ។
- ជួយបំបាត់ជាតិពុល និងលើសជាតិដែកធ្ងន់ធ្ងរក្នុងរាងកាយ។
- ព្យាបាលស្លេកស្លាំង
- ជួយជំរុញសាច់ដុំ និងកោសិកាខួរក្បាលដោយសារប៉ូតាស្យូមខ្ពស់ក្នុងចេក៕