សុខភាពប្រដាប់ភេទ ជារឿងសំខាន់ណាស់ សំរាប់មនុស្សប្រុស គ្រប់រូប ។ ដើម្បីឱ្យប្រដាប់ភេទបុរស មានសុខភាពល្អ រឹងមាំ សុភាពបុរសគួរទទួលទាន ផ្លែឈើ ៤ប្រភេទដូចខាងក្រោម៖
1-ទំពាំងបាយជូ៖ ទំពាំងបាយជូ សម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីនA និង វីតាមីន Eដែលជួយបង្កើនឱ្យមាន កាម តណ្ហា ខ្លាំងខ្លា និង អាច ជួយផលិត អ័រម៉ូនភេទបានល្អ។
2-ផ្លែប័រ៖ ផ្លែប័រ មានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា វីតាមីនD និង វីតាមីនE ដែលអាចជួយរាងកាយមានថាមពលខ្លាំងខ្លា រឹងមាំ បានយូរនៅ ពេលរួមភេទ។
3-ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរី ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាង សំរាប់ជួយព្យាបាល រោគ អសមត្ថភាព ផ្លូវភេទរបស់ បុរស៕
4-ផ្លែចេក៖ ចេកមានផ្ទុកទៅដោយ វីតាមីនB និង សារធាតុ ប៉ូតាស្យូម ដែលអាចជួយផលិត អ័រម៉ូនភេទ។លើសពី នេះវាអាចជួយ បន្ថែម ឱ្យមានអារ ម្មណ៍ស្រើបស្រាលផងដែរ។ដើម្បីឲ្យមានសុខភាពផ្លូវភេទបានល្អ សុភាពបុរសគួរ ចំណាយពេលវេលាហាត់ប្រាណ ឲ្យបានជាប្រចាំ ផងដែរ៕
ប្រភព៖ LookingToday

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.