Friday, August 19, 2016

ក្រោយ​ញ៉ាំ​ផ្លែ​ប៉ោម​ដែល​រំងាស់​រួច អ្នកនឹង​ឃើញ​អត្ថប្រយោជន៍​វា​

​មាន​មនុស្ស​ភាគច្រើន​នៅពេល​ដែល​ទិញ​ផ្លែ​ប៉ោម​មក​ញ៉ាំ​ម្តងៗ តែងតែ​លាង​រួច ហើយ​ញ៉ាំ​តែម្តង​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ចម្អិន​ឲ្យ​ឆ្អិន ហើយ​ញ៉ាំ វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ក្រោយពេល​ដែល​អ្នក​យក​វា​ទៅ​ចម្អិន​ឲ្យ​ឆ្អិន ដោយ​យក​វា​ទៅ​ចំហុយ ឬ​ដាំ​ជាមួយ​ទឹក​ញ៉ាំ វា​នឹង​អាច​ធ្វើឲ្យ​សារធាតុចិញ្ចឹម​ដែល​មាន​ក្នុង​នោះ​បញ្ជូន​ចូល​រាងកាយ​អ្នក​ឲ្យ​គ្រប់​។​​នៅពេល​ដែល​អ្នក​មាន​ជំងឺ ឬ​មាន​ក្រពះ និង​ពោះវៀន​មិន​ស្រួល អ្នក​ក៏​អាច​ចម្អិន​វាឲ្យ​ឆ្អិន​មក​ញ៉ាំ​ដែរ នោះ​វា​នឹង​មិន​ធ្វើឲ្យ​ក្រពះ ពោះវៀន​អ្នករបួស​ឡើយ​។​​នៅពេល​ដែល​អ្នក​ទុក​ផ្លែ​ប៉ោ​មយូរ វា​នឹង​កែប្រែ​រសជាតិ ហើយ​មិន​ឆ្ងាញ់​ដូចដើម​នោះទេ​។ ដូចនេះ​អ្នក​អាច​យក​វា​ទៅ​ចម្អិន​ឲ្យ​ឆ្អិន​បាន នោះ​វា​នឹង​មាន​រសជាតិ​ឆ្ងាញ់​ដូចដើម​។​​អ្នក​អាច​យក​ផ្លែ​ប៉ោម​ទៅ​ដាំ​ជាមួយ​សាច់ជ្រូក​ពិសារ​បាន នោះ​វា​មិន​ត្រឹមតែ​អាច​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​នោះទេ វា​ថែមទាំង​អាច​ជួយ​បញ្ចុះ​កាឡូរី​បាន​ទៀតផង​។​​វា​ក៏​អាច​ជួយ​ការពារ​ជំងឺ​ហើមពោះ​អ្នក​ដែរ ព្រោះ​វា​នឹង​ជួយ​បញ្ចេញ​សារធាតុពុល​ចេញមកក្រៅ​ឲ្យអស់ ធ្វើឲ្យ​អ្នក​បត់​ជើងស្រួល​៕