Tuesday, August 23, 2016

គុណប្រយោជន៍ ផ្លែស្រកានាគ ចំពោះសុខភាព

ផ្លែ​ស្រកានាគ មានគុណ​ប្រយោជន៍​ដ៏​ប្រសើរ សម្រាប់​សុខភាព​មនុស្សដូចជា​ជួយ​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម មាន តុល្យភាព ការពារ​សុខភាព​មាត់​ធ្មេញ ការពារ​ជំងឺមហារីក​ពោះវៀនធំ កាត់បន្ថយ​កូ​ឡេ​ស្ដេ​រ៉ូ​ល និង​ការពារ​ការហូរ​ឈាម​។​ ​ទទួលទាន​ផ្លែ​ស្រការ​នាគ​ជួយ​កាត់បន្ថយ​ការ​ស្រេកទឹក ព្រោះ​វា​ផ្ទុក​នូវ​បរិមាណ​ជាតិ​ទឹក​ប្រមាណ ៩០%​។ ជាទូទៅ​ ​អ្នកជំនាញ​បាន​ឯកភាព និង​ទទួលស្គាល់ថា ផ្លែ​ស្រកានាគ​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម សារជាតិ​ប្រូតេអ៊ីន​ ​ជាតិ​សរសៃ Fiber សូ​ឌី​យ៉ូ​ម និង​កាល់ស្យូម ។​ ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានឱ្យដឹងថា ផ្លែ​ស្រកានាគ​ពណ៌​ក្រហម សម្បូរ​ទៅដោយ ជីវជាតិ និង​សារធាតុ​ ​រ៉ែ ដែល​ជួយ​បង្កើន​ភាព​ធន់​នឹង​ជំងឺ និង​មានគុណ​ប្រយោជន៍​ក្នុង​ការដុត​រំលាយ​អាហារ​នៅក្នុង​រាងកាយ​មនុស្ស ។​ ​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឱ្យឃើញថា ផ្លែ​ស្រកានាគ​ពណ៌​ក្រហម ល្អប្រសើរ​សម្រាប់​ប្រព័ន្ធ​ចរន្ដ​ ​ឈាម​រត់​ជុំវិញ​ដងខ្លួន និង​ផ្ដល់នូវ​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ សម្ពាធ​ផ្លូវ​ចិ​ត្ដ និង​បន្សាប​ជាតិពុល​នៅក្នុង​ឈាម ។​ ​លើសពីនេះទៅទៀត ផ្លែ​ស្រកានាគ​អាច​ការពារ​នូវ​ជំងឺមហារីក​ពោះវៀនធំ ជួយ​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូ​ល​នៅក្នុង​ឈាម និង​ ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ ៕​
ប្រភព Popzone Asia