ជាមួយគ្រឿងផ្សំតែមួយមុខគត់ ស្លាកស្នាមដ៏ជ្រៅនឹងបាត់ទៅវិញយ៉ាងច្រើន
បែបផែនជីវិត
ខ្ទឹមក្រហមគឺជាបន្លែមានរសជាតិពិសេសមួយ។ ទោះមានក្លិនបន្តិចមែន ប៉ុន្ដែវាល្អសម្រាប់សុខភាពមនុស្សណាស់ ព្រោះវាពោរពេញទៅដោយប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងវីតាមីន C ហើយខ្ទឹមក្រហមក៏ដើរតួសំខាន់ក្នុងការថែរក្សាសម្រស់ និងជាថ្នាំបែបធម្មជាតិផងដែរ។
ខាងក្រោមនេះជាវិធីប្រើខ្ទឹមបារាំងដើម្បីបំបាត់សម្លាកជ្រៅៗ៖
- ខ្ទឹមក្រហម ១ ដុំ
- សាប៊ូដុំ
- ទឹកធម្មតា
- ទឹកកក
- ប្រដាប់វាស់កម្ដៅ
- ប្រដាប់ត្រងកាហ្វេ
- ទឹកបរិសុទ្ធ
- អំបិល
- ចាន ២។
* វិធីធ្វើ
លាយអំបិល ៣ ក្រាមជាមួយសាប៊ូដុំ (កិនឱ្យម៉ដ្ឋសាច់) ១០ ក្រាម។ កាត់ខ្ទឹមក្រហមទៅជាចំណិតតូចៗ ដាក់ក្នុងចានមួយលាយជាមួយអំបិលនិងសាប៊ូអំបាញ់មិញ ហើយកូឱ្យសព្វ។ ដាក់ក្នុងទឹកធម្មតា ១៥ នាទី ហើយកូរឱ្យសព្វ។ ប្រើប្រដាប់ត្រងកាហ្វេត្រងយកទឹកដាក់ក្នុងចានមួយទៀត។ ទឹកនេះនឹងបែកពពុះពេលស្រឹតអស់ជាតិវា។
លាបទឹកនេះ ២ ដងក្នុងមួយថ្ងៃ លាបហើយទុកចោលឱ្យស្ងួត មិនបាច់លាងទឹកទេ។ លាបរហូតទាល់តែស្នាមសម្លាកជ្រៅៗរលុបបាត់អស់។
* ចំណាំ
នៅពេលដែលអ្នកប្រើជាលើកដំបូង ប្រើក្នុងកម្រិតតិចតួចនៅតំបន់មានបញ្ហាបានហើយ ហើយត្រូវប្រាកដថាមិនមានអាឡែស៊ីលើស្បែក។ ប្រសិនបើមានអាឡាក់ស៊ីលើស្បែកបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់៕