Tuesday, September 13, 2016

​ឆ្នាំ​ទាំង​៤​ដែល​ក្រោយ​ពេល​រៀបការ​រាង​ធូរធារ​ជាង​មុន​

​មាន​មនុស្ស​មួយចំនួន​នៅ​ពេល​ដែល​មិនទាន់​រៀបការ​គឺ​មិន​ទាន់​មាន​ទេ ប៉ុន្តែ​ក្រោយពេល​រៀបការ​រួច បែរ​ជា​អាចមាន​ជីវភាព​ល្អ​ជាង​មុន​ទៅវិញ​។ ដូចនេះ​តើ​មាន​ឆ្នាំ​ណា​ខ្លះ​ទៅ​?

​ឆ្នាំ​ជូត​
នារី​ដែល​កើត​នៅ​ឆ្នាំជូត​នេះ​ជា​មនុស្ស​ស្រី​ដែល​រំពឹង​ខ្ពស់​លើ​ការរស់នៅ ហើយ​គេ​ក៏​ជា​នារី​ដែល​ធ្វើ​រឿង​អ្វីមួយ​គឺ​ធ្វើ​ដល់​ចប់​និង​ល្អ​ដែរ​។ បុរស​ដែល​រៀបការ​ជាមួយ​គេ​គឺ​ជា​មនុស្ស​ប្រុស​ដែល​មាន​សុភមង្គល​បំផុត ព្រោះ​គេ​ជា​ប្រពន្ធ​ដែល​អាច​ជួយ​រៀបចំផ្ទះ​យ៉ាង​ល្អ ហើយ​អ្នក​មិនចាំបាច់​ព្រួយ​ក្នុងផ្ទះ​ឡើយ គឺ​ផ្តោត​សំខាន់​ទៅលើ​ការងារ​ទៅ​បាន​ហើយ​។ នោះ​អ្នកនឹង​ងាយ​ទទួលបាន​ជោគជ័យ​ណាស់​។​

ឆ្នាំ​រោង 
បុរស​ដែល​កើត​នៅ​ឆ្នាំ​នេះ​កើត​មក​គឺ​មាន​អំណាច​ដូច​ជា​ស្តេច​។ ក្នុង​វិស័យ​ការងារ​វិញ​ឲ្យតែ​គេ​ទៅ​ដល់​ណា​គឺ​គេ​ទទួល​ស្វាគមន៍​ជានិច្ច​។ ក្រោយពេល​ដែល​រៀបការ​រួច គេ​នឹង​កាន់តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ និង​មុខរបរ​ថែម​ទៀត នោះ​គេ​នឹង​អាច​ក្លាយជា​អ្នកមាន​នៅ​ថ្ងៃ​ណាមួយ​ជា​មិនខានឡើយ​។​

ឆ្នាំ​មមី 
អ្នក​ដែល​កើត​នៅ​ឆ្នាំមមី​នេះ​មិន​ថា​ស្រី ឬ​ប្រុស​នោះ​ទេ​សុទ្ធតែ​ទទួលបាន​ការសរសើរ​ពី​ចៅហ្វាយនាយ​ដោយសារតែ​សមត្ថភាព​របស់​ពួកគេ​។ ក្រោយពេល​ដែល​រៀបការ​រួច គេ​នឹង​ប្រែជា​មាន​ភាពរឹងមាំ​ជា​ង​មុន ដោយ​គេ​នឹង​គិត​យ៉ាង​ល្អត់ល្អន់​ក្នុងការងារ​របស់​គេ​។ ដូចនេះ​គេ​នឹង​អាច​ក្លាយជា​អ្នក​ជំនិត​របស់​ចៅហ្វាយនាយ ដែល​អាច​ទទួលបាន​លាភ​សំណាង​ជា​ច្រើន​ចូល​ផ្ទះ​បាន​។​

ឆ្នាំច​
អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម ហើយ​មានចិត្ត​ល្អ​ទៀតផង​។ ក្រោយ​រៀបការ​រួច គេ​នឹង​អាច​បណ្តាក់​ទុន​ទៅលើ​មុខរបរ​តូចតាច​។ ម្យ៉ាងទៀត​គេ​មាន​ខួរក្បាល​ដ៏​ឆ្លាត​មួយ រួម​ទាំង​មាន​លាភ​សំណាង​ផង​ដែរ​នោះ គេ​នឹង​អាច​ទទួលបាន​ជោគជ័យ​ក្រោយពេល​រៀបការ​រួច​៕