ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិដែលងាយស្រួលក្នុងការដាំព្រោះវាត្រូវការតម្រួវការថែទាំទាប លក្ខណ:ព្យាបាលដែលមាននៅក្នុងប្រទាលនេះគឺការប្រមូលផ្ដុំជាចម្បងនៃជែល(សាច់ប្រទាល)ដ៏ក្រាស់នៅក្រោមសំបកនៃប្រទាល វាងាយស្រួលក្នុងការយក គ្រាន់តែកាត់មួយត្របកចេញរួចប្រមូលយកសាច់ យើងអាចប្រើវាបានទាំងក្នុងនិងក្រៅ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់វា។
ប្រយោជន៍ដល់សុខភាពក្នុងការប្រើប្រាស់សាច់ប្រទាល
វាបង្កើនល្បឿនក្នុងការព្យាបាលរបួសវាកាត់បន្ថយដំណើរការដែលឈានទៅរកភាពចាស់ជរាវាធ្វើឲស្បែកអ្នកទន់វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយរំងាបការរលាកវាលុបបំបាត់ស្នាមជ្រីវជ្រួញវាលាងសម្អាតថ្នមៗនិងបញ្ហាស្បែកដទៃទៀតវាជួយបំបាត់រមាស់ពីសត្វល្អិតខាំវាគឺជាឧបករណ៍បន្ទន់សក់ដ៏អស្ចារ្យថែមទាំងកាត់បន្ថយសក់ជ្រុះវាធ្វើការបានល្អក្នុងនាមជាជែលកាត់បន្ថយបញ្ហា។
អត្ថប្រយោជន៍ក្នងការញ៉ាំប្រទាលកន្ទុយក្រពើ
វាធ្វើឲប្រសើរឡើងនូវមុខងារផ្លូវបញ្ចេញចោលវាពង្រឹងប្រព័ន្ធភាពស៊ាំវាជួយកាត់បន្ថយការឈឺចាប់នៃសន្លាក់ដៃជើងនិងការរលាកវាជួយបំបាត់នូវបញ្ហាការរំលាយអាហារវារក្សាជើងធ្មេញនិងអញ្ចាញធ្មេញមានសុខភាពល្អវារក្សាកម្រិតជាតិស្ករក្នុងឈាមក្រោមការគ្រប់គ្រងវាជួយរក្សានៅកោសិកាឈាមស និងកោសិកាផ្សេង របស់អ្នកជំងឺមហារីកអោយមានសុខភាពល្អវាជួយកម្ចាត់ជាតិអាស៊ីតក្នុងក្រពះ៕