Saturday, September 19, 2015

សម្រកក្បាលពោះ ៧ថ្ងៃ

គួរទទួលស្គាល់ការពិតថា គ្មានអ្វីអាច មើលទៅ ស្អាតជាងក្បាលពោះ រាបស្មើនោះទេ ព្រោះ ការដុះក្បាលពោះធ្វើឲ្យអ្នកស្លៀកខោអាវ លែងត្រូវ និងមើលទៅលែង មានភាពទាក់ទាញ។ វិធីប្រសើរបំផុតដើម្បីសម្រកខ្លាញ់ក្បាលពោះ គឺ ការ ធ្វើលំហាត់ប្រាណ។ តែទោះបីជាយ៉ាងណា មនុស្សមួយចំនួន គ្មានពេលវេលាធ្វើលំហាត់ប្រាណទាំងនៅ ពេលព្រឹក ឬ ល្ងាច។ យើងមិនត្រូវអស់សង្ឃឹម ឡើយ ព្រោះនៅ មានវិធីមួយ យ៉ាងមានប្រសិទ្ធិភាព ដែលអាចជួយសម្រកខ្លាញ់ក្បាលពោះ របស់ អ្នកបាន។
ដំបូង និយាយ អំពីមូលហេតុ ដែលធ្វើឲ្យ ដុះក្បាលពោះ។ រឿងមួយដែលធ្វើឲ្យ ដុះក្បាលពោះគឺ ទម្លាប់ការពិសារអាហារប៉ះពាល់ ដល់សុខភាព ហើយភាពតានតឹងក៏អាច ជាហេតុផលមួយធ្វើឲ្យ ដុះក្បាល ពោះ ផងដែរ។
ខាងក្រោមនេះ ជារូបមន្តធ្វើភេសជ្ជៈមួយប្រភេទអាចជួយសម្រកក្បាលពោះ ៧ថ្ងៃ ព្រមទាំងផ្តល់អត្ថប្រយោជន៏ជាច្រើនផ្សេងទៀតដូចជា៖ ជួយ ពង្រឹងខួរក្បាល , ការ ចងចាំ , ភ្នែក និងការ ស្តាប់។
រូបមន្ត៖
– រំដេង ១២៥ក្រាម
– ក្រូចឆ្មា ៣គ្រាប់
– ទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ
– ម្សៅដើមឧបឈើយ ២ស្លាបព្រាកាហ្វេ
– ខ្ញី ១ដុំ
វិធីធ្វើ៖
– ហាន់រំដេង និងខ្ញីជាបន្ទះស្តើងៗ
– កិនវាបញ្ចូលគ្នា
– យកគ្រាប់ក្រូចឆ្មាចេញ រួចលាយវាបញ្ចូលជាមួយនឹងរំដេង និងខ្ញីកិនរួច
– បន្ទាប់មកច្របល់វាចូលគ្នាទាំងអស់ម្តងទៀត និងបន្ថែមទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ និងម្សៅឧបឈើយ ២ស្លាបព្រាកាហ្វេបញ្ចូលគ្នា
អត្ថប្រយោជន៏
– រំដេងជាគ្រឿងទេសដ៏ពេញនិយម។ វាមានផ្ទុកនូវវីតាមីនC, B 1 , B 6 , B 2 , ប៉ូតាស្យូម, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, និងផូស្វ័រ។
– វាមានប្រសិទ្ធិភាពនៅពេលលាយបញ្ចូលជាមួយនឹងអាហារ ព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារ។
– វាជួយកម្ចាត់សារធាតុកខ្វក់ និងជាតិពុលចេញពីរាងកាយរបស់អ្នក។
– វាមានប្រសិទ្ធិភាពប្រឆាំងនឹងការអស់កម្លាំង និងជាអាហារសម្រាប់ព្យាបាលអ្នកកើតជំងឺទឹកនោមផ្អែម។
– វាក៏អាចជួយកម្ចាត់បាក់តេរីនៅក្នុងពោះវៀនផងដែរ។
រូបមន្តមួយនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើន ពិសារភេសជ្ជៈនេះ ១ស្លាបព្រាបាយឲ្យបាន ២ដងក្នុង១ថ្ងៃជារៀងរាល់ថ្ងៃ មុនពិសារអាហារ ឬមុនពេលចេញទៅធ្វើលំហាត់ប្រាណ។ បន្ទាប់ពីពិសារវាបានរយៈពេល ៣សប្តាហ៏ សម្រាក ៣ថ្ងៃសិន។ ចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃគួរតែទៅប្រឹក្សាជាមួយនឹងវេជ្ជប មុននឹងពិសារភេសជ្ជៈនេះ ដើម្បីចៀសវាងផលប៉ះពាល់អាក្រក់៕