Saturday, September 19, 2015

ជីវ៉ាន់ស៊ុយ


ជីវ៉ាន់ស៊ុយ និងក្រូចឆ្មា ជួយព្យាបាលរលាក ហើម ឈឺសន្លាក់ និងថែរក្សា សម្រស់


យើងដឹងហើយថា ផ្លែឈើ និង​បន្លែ​ជាច្រើន​មាន​អត្ត​ប្រ​យោ​ជ​ន៏​ដល់សុខភាព សម្រស់ និងជាឪសថផងដែរ ហើយវាក៏មានតំលៃថោក សមរម្យ និងងាយស្វែងរក។ ថ្ងៃនេះខ្មែរណូត នឹងលើកយកអត្ថប្រយោជន៍ផ្លែក្រូចឆ្មា លាយ​ជាមួយ និង​ជី​វ៉ាន់ស៊ុយ ដែល​ជួយ​បំបាត់​ បាក់តេរី និង​ព្យាបាល​ជំងឺ​មួយចំនួន​។​ ​ជី​វ៉ាន់ស៊ុយ ជួយ​ព្យាបាល​អាការៈរ​រលាក ហើម ឈឺសន្លាក់​ឆ្អឹង ការឈឺ​ចុកចាប់​ដើមទ្រូង​​ ​ចំណែកឯ ​ផ្លែ​ក្រូចឆ្មា​វិញ ​គេ​ប្រើប្រាស់​ក្នុងការ​ថែរក្សា​សម្រស់ និង​ធ្វើជា​ឪ​សថ​បាន​មួយចំនួន​ដែរ។​ ​
ដើម្បី​ធ្វើការ​ផ្សំគ្នា​រវាង ក្រូចឆ្មា និង​ជី​វ៉ាន់ស៊ុយ​នេះ អ្នកត្រូវយក​ក្រូចឆ្មា​ ដែល​ពុំ​បកសំបក កិន​ជាមួយនឹង​ជី​វ៉ាន់ស៊ុយ រួច​លាយ​​ជាមួយ​ ទឹកឃ្មុំ​បន្តិច ​(ប្រសិនបើ​អ្នក​ចង់) ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កំចាត់​បាក់តេរី​។ បន្ទាប់មកស្រង់​យក​សំបក គ្រាប់ ឬ​កាក​មួយ ចំនួន​ចេញ ហើយរក្សា​ទឹក​របស់​វា ទុកនៅក្នុង​ទូរ​ទឹកកក​។ ចុងក្រោយ​អ្នក​គ្រាន់តែ​បរិភោគ​វា​មួយ​ស្លាបព្រា មុខ​ពេល​ទទួលទាន​អាហារ​ ពេលព្រឹក និង​ល្ងាច​ជាការ​ស្រេច នោះ​វា​ពិតជា​អាចជួយ​ព្យាបាល និង​ការពារ​ជំងឺ​មួយចំនួន​បាន។