Thursday, September 24, 2015

ប្រយោជន៍​របស់​ផ្លែ​ល្ហុង​ចំពោះ​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​


​ផ្លែ​ល្ហុង​គឺជា​ផ្លែឈើ​ក្នុង​តំបន់​ត្រូពិច​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅ​ដោយ​ឱជា​រស​ដ៏​ឆ្ងាញ់ ព្រមទាំង​ជីវជាតិ​ជាច្រើន​សម្រាប់​សុខភាព​ទៀតផង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយចំនួន​ដែល​ផ្លែ​ល្ហុង​ផ្តល់ឱ្យ​មនុស្ស​យើង​។
  • ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​ពី​របៀប​។ ទីមួយ វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​អាច​បោសសំអាត​កូ​ឡេ​ស្តេ​រ៉ុល​ដែលមាន​ក្នុង​ជញ្ជាំង​សរសៃឈាម​អាក់ទែ​។ ទី​ពីរ អង់ស៊ីម​របស់​ផ្លែ​ល្ហុង​នឹង​ទប់ស្កាត់​ការធ្វើ​អុកស៊ីតកម្ម​របស់​កោសិកា​ខ្លាញ់ ដើម្បី​ថែរក្សា​ខ្លាញ់​នោះ​មិន​អោយ​កក​នៅក្នុង​សរសៃឈាម​អាក់ទែ​បាន​។
  • ​អង់​ស៊ីម Papain មាន​ច្រើន​ណាស់​ក្នុង​ផ្លែ​ល្ហុង ហើយក៏​មាន​ប្រយោជន៍​ក្នុង​ការរំលាយ​អាហារ​ផងដែរ​។ ផ្លែ​ល្ហុង​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​មិន​រលាយ​សម្រាប់​ជួយ​ដល់​ការ​បន្ទោរ​បង់​បាន​ទៀងទាត់​ដែរ​។​
  • ​បើ​យើង​និយាយ​អំពី​ទឹក​របស់​ផ្លែ​ល្ហុង​វិញ គឺ​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​មាន​ការបង្ក​រោគ​នៅក្នុង​ពោះវៀនធំ ព្រោះ​វា​អាច​ជួយ​បណ្តេញ​ខ្ទុះ និង​ទឹករំអិល​ចេញពី​ក្នុង​ពោះវៀន​មក​បាន​។
  • ​ល្ហុង​មាន​អង់ស៊ីម​ច្រើន​ដែល​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​ជាហេតុ​ធ្វើឱ្យ​ផ្លែ​ឈើ​នេះ​មាន​ប្រយោជន៍​ចំពោះ​អ្នក​ឈឺ​សន្លាក់ និង​ការឈឺចាប់​ផ្សេងៗ​ដែល​បណ្តាល​មកពី​ជំងឺ​រលាក​សន្លាក់​។ ក្រៅពី​នេះ​ផ្លែ​ល្ហុង​ក៏​ទំនង​ជា​ជួយ​អ្នក​កុំឱ្យ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង និង​មហារីក​បានដែរ​។
  • ​ល្ហុង​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន​មែន ប៉ុន្តែ​មាន​កាឡូរី​ទាប ដូច្នេះ​វា​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់ ឬ​សម្រក​ទម្ងន់​។
  • ​ដោយសារ​តែ​ផ្លែ​ល្ហុង​មាន​វីតាមីន A និង C ច្រើន ដូច្នេះ​វា​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ បើសិនជា​អ្នក​មាន​ការបង្ក​រោគ និង​មាន​បញ្ហា​សុខភាព​ដូចជា​ក្អក ឬ​ផ្តាសាយ​នោះ ចូរ​ញ៉ាំ​ផ្លែ​ល្ហុង​ឱ្យបាន​ទៀងទាត់​ទៅ​។
  • ​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការព្យាបាល​អា​ការៈចង្អោរ និង​ចាញ់កូន​ចំពោះ​ស្ត្រី​នោះ​គឺ ការ​ញ៉ាំ​ផ្លែ​ល្ហុង​ភ្លាមៗ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​។
  • ការ​ញ៉ាំ​ផ្លែ​ល្ហុង​គួរតែ​ធ្វើ​លើ​បុគ្គល​ណា​ដែល​មាន​មាន​របួស​លើ​ខ្លួន និង​ការបង្ក​រោគ​ទាំងឡាយណា​ដែល​ក្រ​ជា​។
  • ​ល្ហុង​នេះដែរ​ត្រូវបានគេទទួលស្គាល់​ថា​ជួយ​សម្រួល​ដល់​រដូវ​មក​ទៀងទាត់​ទៀតផង​។ ក្រៅពីនេះ​វា​ក៏​អាច​ជួយ​ដោះស្រាយ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ ឈឺ​សន្លាក់ និង​បញ្ហា​ក្រពះ​បានដែរ​។
  • ​អង់​ទី​អុកស៊ី​ដង់​ដែលមាន​ក្នុង​ផ្លែ​ល្ហុង​អាច​ជួយ​រក្សា​ភាព​វ័យក្មេង និង​រក្សា​ស្បែក​ឱ្យ​កាន់តែ​ភ្លឺរលោង​ជាប់​បាន នេះ​ដោយសារ​តែ​អង់​ទី​អុកស៊ី​ដង់​ទៅ​បញ្ឈប់​រាល់​ការបំផ្លា​ញ​របស់​រ៉ាឌីកាល់​សេរី​ដែល​នាំ​ឱ្យ​ឆាប់​ចាស់​។
  • ​អ្នក​ប្រហែលជា​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ស្បែក​តាមរយៈ​ការ​លាប​ល្ហុង​លើ​ស្បែក ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ក្នុង​ការប្រើ​ជា​ម៉ាស់​បិតមុខ​សម្រាប់​អ្នកមាន​អាការៈ​មុខ​កើតមុន​៕