Tuesday, September 22, 2015

ចង់ញ៉ាំ​តែ​កុំឲ្យ​ខ្មៅធ្មេញ​ សាកល្បង​បន្ថែមទឹកដោះគោ​ចូលពែង​

ក្រុងអេដម៉ុនតុន: មនុស្ស​រាប់លាននាក់​ក្នុង​ពិភពលោក​ទទួល​ទាន​ទឹកតែ​ ហើយ​ពួកគេ​ក៏​ប្រឈម​នឹង​បញ្ហា​ធ្មេញ​ឡើង​ពណ៌​ស្រអាប់​ចៀសពុំរួច។
វេជ្ជបណ្ឌិត​ អាវ៉ា ឆូវ​ មក​ពី​សាកលវិទ្យាល័យ​អាល់ប៊ឺតា​ផ្នែក​ទន្ដពេទ្យ បាន​និយាយ​ថា៖ «​ទឹក​តែ​គឺជាភេសជ្ជៈ​ដ៏ពេញ​និយម​លំដាប់ទី ២ លើ​លោក​ ហើយ​ការបន្ថែម​សារធាតុ​គីមី​ដើម្បី​បន្ថែម​ពណ៌​ និង​ក្លិន​បាន​បង្ក​ឲ្យ​ជាប់​ជា​កំណក​ធ្មេញ​»។
អ្នកស្រី បាន​បន្ដថា​៖ «​តែ​ត្រូវ​បាន​កែច្នៃ ឬ​ធ្វើ​អុកស៊ីត​កម្ម​កាន់​តែ​ច្រើន កំណក​ស្នឹម​ជាប់ធ្មេញ​កាន់​តែច្រើនផង​ដែរ​។ ប៉ុន្ដែ​យើង​បាន​រកឃើញ​ថា ការ​បន្ថែម​ទឹកដោះ​គោ​បន្ដិច​ក្នុង​ទឹក​តែ​ជួយ​កាត់​បន្ថយ​កំណក​ប្រកបដោយ​ប្រសិទ្ធភាព​»។
វេជ្ជបណ្ឌិតរូ​បនេះ​ពន្យល់​ថា​ ទឹក​តែ​ផ្ទុក​សារធាតុគីមី​បង្កើត​រសជាតិ​ល្វីង​។ សារធាតុនេះ​មានពណ៌​ងងឹត​ និង​អាច​តោង​ជាប់​ធ្មេញ​ធ្វើឲ្យ​ស្រអាប់​។
អ្នកស្រី ឆូវ បាន​រក​ឃើញ​ថា សារធាតុ​ប្រូតេអ៊ីន​កាសេអ៊ីន​ក្នុង​ទឹកដោះគោ​ លាយបញ្ចូល​ជាមួយ​សារធាតុ​ល្វីង​ជាមួយ​តែ​អាចទប់ទល់​បញ្ហា​ស្នឹម​។ ការ​ស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី​អនាម័យទន្ដសាស្ដ្រ​អន្ដរជាតិ​។
ព័ត៌មាន​នេះ​បាន​ចេញ​ផ្សាយ​ក្រោយ​ពេល​ការ​សិក្សាជា​ច្រើន​បាន​​រក​ឃើញ​ថា ទឹក​តែ​ជួយ​កាត់​បន្ថយអត្រាមរណៈ​ពី​ធាតុ​បង្ក​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​បេះដូង​រហូតដល់ ១ ភាគ ៤ បើ​ធៀប​នឹង​អ្នក​អត់​ផឹក​ទឹក​តែ​។
អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹក​តែ​មាន​វិសាលភាព​ធំ​ទូលាយ​ដោយ​សារតែ​រសជាតិ​ដ៏ឈ្ងុយ​ឆ្ងាញ់​របស់វា​ និង​គ្រឿងផ្សំ​ប្រឆាំង​នឹង​ជំងឺ​ដែល​ត្រូវ​បាន​គិត​ថា ជា​សារធាតុ​ល្អ​......