ក្រុងកូប៉ិនហាក: ការស្រាវជ្រាវថ្មីមួយបង្ហាញថាកាយវិការដំណេកដែលអ្នកគេងរៀងរាល់រាត្រីអាចបង្កឲ្យកើតជាជំងឺផ្សេងៗ ដូចជា ជំងឺសរសៃប្រសាទជាដើម។
អ្នកដែលគេងចំហៀងទំនងជាអាចសម្អាតសារធាតុគីមីស្ថិតនៅរប៉ាត់រប៉ាយបានច្រើនពីខួរក្បាលរបស់ពួកគេខណៈសម្រាក។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពួកគេបានស្នើឲ្យអ្នកចូលរួម និងសត្វជាច្រើនដេកចំហៀង។ នេះអាចជាវិធីសាកល្បងមានអត្ថប្រយោជន៍ក្នុងការគេង និងការពារខួរក្បាលដែលមានការញាំញីពីជំងឺរ៉ាំរ៉ៃផ្សេងៗ។
ចំពោះដំណេកចំហៀងនេះត្រូវបានសន្មតថា ខណៈពេលយើងដេក ខួរក្បាលរបស់យើងពិបាកធ្វើការកម្ចាត់សារធាតុពុលដែលបានផលិតក្នុងអំឡុងពេលនៃម៉ោងបំពេញការងារ។
បើមិនយកចិត្តទុកដាក់នោះទេ សារធាតុគីមីទាំងនេះអាចជាគ្រោះអាក្រក់ និងបង្កជាជំងឺសរសៃប្រសាទ និងជំងឺប្រព័ន្ធប្រសាទផ្សេងៗទៀត។
ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ដំណើរការលាងសម្អាតត្រូវការពេលវេលា និងប្រកបដោយភាពហ្មត់ចត់។ វានឹងកម្រិតនូវការគិតពិចារណារបស់យើង បើវាត្រូវបានធ្វើនៅពេលយើងភ្ញាក់ពីដំណេក។ ដូច្នេះយើងចាំបាច់ត្រូវតែដេក។
វេជ្ជបណ្ឌិត ម៉ៃគេន ណេឌ័រហ្គាដ ដែលដឹកនាំការសិក្សា និយាយថា៖ «ដោយសារតែលទ្ធផលបែបនេះ យើងបានស្នើថា កាយវិកា និងគុណភាពដំណេកគួរត្រូវបានពិចារណា
នៅពេលលាងសម្អាតប្រូតេអ៊ីនបំផ្លាញខួរក្បាលដែលអាចមានជាប់ពាក់ព័ន្ធ ឬបង្កជាជំងឺខួរក្បាលផ្សេងៗ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.