Monday, September 28, 2015

ស្រាបៀរ ផ្សំជាមួយ​ស្លឹកឈើរី​ ជួយឲ្យ​​សាច់ស្អាត និងព្យាបាល​ជំងឺបាន​ច្រើនមុខ

អ្នកមិនចាំបាច់​ត្រូវ​ប្រើផលិតផល​​ដើម្បីជួយឲ្យស្បែក​សម៉ដ្ឋរលោងទៀត​ទេ ព្រោះអ្វី​ដែលអ្នក​ត្រូវការ​នោះគឺ ពិសារភេសជ្ជៈផ្សំ​ចេញពីស្រាបៀរ និង​ស្លឹកឈើរី (cherry)។ ផ្លែឈើរីជូរ​សម្បូរទៅដោយ​វីតាមីន A, C, E និង​អាស៊ីតហ្វូឡិច, ម៉ាញ៉េទិច, ជាតិដែក និង​ជាតិសរសៃ ដែលអ្នក​អាចទទួល​បានដោយ​មិនកំណត់។
អ្នកអាច​ប្រើដើម និងស្លឹកផ្លែឈើរី​នេះ​ទៅដាំ ព្រោះវា​អាច​ជួយព្យាបាល​បញ្ហាក្រួសក្នុង​តម្រងនោម, ជំងឺ​តម្រងនោម, អសមត្ថភាព​ផ្លូវភេទ, សម្រកខ្លាញ់​ភ្លៅ និង​ជំងឺក្អករ៉ាំរ៉ៃ។ ស្លឹក​ផ្លែឈើរី​ជូរ​នេះត្រូវ​បានគេយក​ទៅធ្វើជា​ផលិតផល​សម្រស់ និង​អាចជួយ​កម្ចាត់​បញ្ហាអង្គែ ព្រមទាំង​ហើមត្របក​ភ្នែក ហើយក៏​អាចជួយ​សម្រកទម្ងន់​បាន​ថែមទៀតផង។
វាត្រូវបាន​អ្នកជំនាញ​ណែនាំឲ្យ​ប្រើ ក្នុង​កំឡុង​ក្រោយ​ពេលវះកាត់រួច, ការ​រលាក, ការពារ​ប្រព័ន្ធ​សរសៃប្រសាទ, ជួយ​ការពារ​ពីជំងឺ​មហារីក ជាពិសេស​ជំងឺមហារីក​ក្រពះ, គេង​ពុំលក់ និង​មិនស្រួលខ្លួន​ពេល​រាំងរដូវ។
រូបមន្ត៖
– យកឆ្នាំងធំ​មួយដាក់ស្លឹក​ផ្លែឈើរីស្ងួត​ដែលហាន់រួច ១ស្លាបព្រា​បាយ​ចូល និង​ផ្កាឈើរីស្ងួត ១ស្លាប​ព្រាបាយ បន្ទាប់​មកបន្ថែម​ស្រាបៀរ​ចូល ៣កែវ។
– ដាក់វា​​លើ​ចង្ក្រាន ដុតកម្តៅ​ក្នុងសីតុណ្ហ​ទាប​បំផុតរយៈពេលពី ៣០-៤០នាទី។ ក្រោយមក​លើកឆ្នាំង​ចុះពី​លើចង្ក្រាន។
– នៅពេលវា​ត្រជាក់ ពិសារម្តង ២ស្លាបព្រាបាយ ឲ្យបាន ៣ដងក្នុងមួយថ្ងៃ ក្រោយពេល​ញ៉ាំអាហាររួច។ ឱសនេះ​មានប្រសិទ្ធិភាពក្នុងរយៈពេលពី ១-២ខែ ហើយ​វាក៏ផ្តល់​អត្ថប្រយោជន៏​ដល់​ជំងឺថ្លើម​ផងដែរ៕