Tuesday, September 22, 2015

ផ្លែប៊ឺរតែមួយផ្លែ អាចជួយអោយអ្នកស្រស់ស្អាត

ផ្លែប៊ឺរតែមួយផ្លែ អាចជួយអោយអ្នកស្រស់ស្អាត តាមបែបធម្មជាតិ
រូបមន្តខាងក្រោមនេះ អាចជួយអ្នកអោយស្រស់ស្អាត តាមបែបធម្មជាតិ។ ខាងក្រោមនេះជាវិធីប្រើ ផ្លែប៊ឺរដើម្បីថែរក្សាសម្រស់៖
១. ផ្លែប៊ឺរថែរក្សាដៃ
- យកផ្លែប៊ឺរទុំមួយផ្លែ
- ស៊ុត ១ គ្រាប់យកពណ៌ស
- oatmeal (រកទិញនៅផ្សារទំនើប) ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
វិធីធ្វើ៖
- យកផ្លែប៊ឺរកោសយកសាច់វា ហើយកិនអោយម៉ដ្ឋ។ បន្ថែមស៊ុត, oatmeal និង ទឹកក្រូចឆ្មារចូល។ ច្របល់បញ្ជូលគ្នាទាល់តែសព្វ រួចលាបទៅលើដៃរបស់អ្នក ដោយទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ វាជួយអោយម្រាមដៃរបស់អ្នកទន់រលោង និង មានសំណើម។
២. ផ្លែប៊ឺរចំពោះសក់
- យកផ្លែប៊ឺរទុំមួយផ្លែ
- ស៊ុតមួយគ្រាប់ យកតែពណ៌លឿង
- ប្រេងអូលីវកន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- យកផ្លែប៊ឺរកោសយកសាច់ចេញ រួចកិនវាអោយម៉ដ្ឋ។ បន្ថែមស៊ុតលឿង និង ប្រេងអូលីវ រួចហើយច្របល់អោយទាល់តែចូលគ្នាសព្វល្អ។ ចែកសក់របស់ជាចំណែកៗ (ធ្វើដូចពេលអ្នកទៅលាបថ្នាំសក់ក្នុងហាង) រួចលាបល្បាយដែលបានលាយរួចជាស្រេចទៅលើសក់ ដោយប្រើម្រាមដៃរបស់អ្នក លាបវាទាំងពីគល់សក់ រហូតដល់ចុងសក់។ ទុកចោល ៣០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ វាជួយអោយសក់របស់អ្នកមានទំងន់ និង ភ្លឺចែងចាំង។
៣. ផ្លែប៊ឺរចំពោះផ្ទៃមុខ
- យកផ្លែប៊ឺរទុំមួយចំហៀង
- យ៉ាអួ ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ត្រសក់ ២ ចំណិត
វិធីធ្វើ៖
- កិនផ្លែប៊ឺរទាល់តែម៉ដ្ឋ រួចបន្ថែមយ៉ាអួ និង ទឹកឃ្មុំចូល ច្របល់បន្តទៀតទាល់តែចូលគ្នាសព្វ។ លាបវាអោយសព្វផ្ទៃមុខ និង ក ទុកចោល ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ វាជួយអោយស្បែកមុខរបស់អ្នកទន់រលោង និង មានសំណើម៕