វិធីថែទាំសុខភាពអ្នកម្តាយ និង កូនក្នុងផ្ទៃ ដែលស្ត្រីមានផ្ទៃពោះ គ្រប់រូបគួរយល់ដឹង
ការមានផ្ទៃពោះជារឿង ដែលរីករាយបំផុត។ ស្របពេលដែលអ្នកកំពុងរីករាយ អ្នកក៏ត្រូវដឹងអំពីវិធី ថែទាំសុខភាពរបស់អ្នកម្តាយ និង ទារកក្នុងផ្ទៃផងដែរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអាចជួយអ្នកបាន៖
- ធ្វើលំហាត់ប្រាណគឺ ជារឿងដែលសំខាន់សំរាប់សុខភាព ហើយវាក៏អាចជួយ កាត់បន្ថយស្ត្រេសផងដែរ។ ជាពិសេស, ការដើរត្រឹកៗនៅពេលព្រឹក។ ជៀសវាងការសេពគ្រឿងស្រវឹង។
- កុំជប់បារី រឺស្រូបផ្សេងបារី ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាព និង ទារកក្នុងផ្ទៃ
- គេងអោយបានគ្រប់គ្រាន់គឺ ជារឿងដែលសំខាន់។ គេងអោយយ៉ាងតិច ៨ ម៉ោង។
- ស្ត្រីមានផ្ទៃពោះគួរស្លៀកពាក់សំលៀកបំពាក់ ដែលមិនតឹងពេក ដើម្បីជៀសវាងការឡើងរមាស់ និងឡើងសង្វារ។ ពាក់ស្បែកជើងរាបស្មើ ដែលមានបាតដែលមិនងាយរអិល។
- ផឹកទឹកអោយបានច្រើន, វានឹងជំរះបាក់តេរីពីក្នុងរាងកាយរបស់អ្នក។
- ជៀសវាងការប្រើប្រាស់ថ្នាំពេទ្យដែល មិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិតត្រឹមត្រូវ។
អាហារដែលស្ត្រីមានផ្ទៃពោះគួរញុំា
- អាហារដែលសំបូរទៅដោយអាស៊ីតហ្វូលីកដូចជា៖ ទំពាំងបារាំង, ប្រូខូលី, សណ្តែកបារាំង, ស្ពៃ spinach, ស្ពៃក្តោប, នំបុ័ងស្រូវសាលី -ល-។
- អាហារដែលមានជាតិអ៊ីយ៉ូតដូចជា៖ គ្រឿងសមុទ្រ, សារ៉ាយសមុទ្រ, ស៊ុត, សាច់, ផលិតផលធ្វើពីទឹកដោះគោ, អំបិលដែលមានជាតិអ៊ីយ៉ូ ក្នុងបរិមាណតិចតួច -ល-។
- ដែលដែលមានជាតិដែកដូចជា៖ ស្រូវសាលី, សាច់ក្រហម, គ្រាប់ល្ពៅ, សណ្តែកសៀង, Oat bran (រកទិញនៅផ្សារទំនើប), ផ្លែឈើក្រៀម -ល-។
- អាហារដែលមានជាតិវីតាមីន A៖ ត្រី, ទឹកដោះគោ និង ស៊ុត -ល-។ ការញុំាជាតិវីតាមីនក៏មិនត្រូវអោយលើសកំរិតពេកដែរ។
- អាហារដែលមានជាតិសង្ក័សី និង កាល់ស្យ៉ូមមានដូចជា៖ អយស្ទ័រ, ប្រភេទគ្រឿងសមុទ្រដែលមានសំបក (ក្តាម, លាសសមុទ្រ, ងាវ, បង្គារ, បង្កង...), សាច់កូនចៀម, ឈីស, យ៉ាអួ, ទឹកដោះគោ និង សណ្តែកសៀង -ល-។
- អាហារបំពេញបន្ថែមដែលមានជាតិដូចជា៖ វីតាមីន D, វីតាមីន C, Niacin, Riboflavin, Thiamine, Vitamin B12, Vitamin E, Zinc, Iron -ល-។
បន្ថែម៖ អ្នកគួរទៅមន្ទីរពេទ្យជារៀងរាល់ខែដើម្បី តាមដានអំពីស្ថានភាពរបស់អ្នក និង ទារកក្នុងផ្ទៃរបស់អ្នក៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.