Tuesday, September 22, 2015

ស្បែកស្រអាប់គ្មានពន្លឺ លែងជាបញ្ហាធំ សំរាប់អ្នកទៀតហើយ ដោយគ្រាន់តែជ្រើសរើស រូបមន្តមួយណាក៏បាន ដូចខាងក្រោម

ស្បែកស្រអាប់គ្មានពន្លឺ លែងជាបញ្ហាធំ សំរាប់អ្នកទៀតហើយ ដោយគ្រាន់តែជ្រើសរើស រូបមន្តមួយណាក៏បាន ដូចខាងក្រោម
រាល់ថ្ងៃអ្នកតែងតែគិតចង់បាន ស្បែកដែលភ្លឺស្រស់ថ្លា ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ទៅលើការទិញផលិតផលថែរក្សាស្បែក។ ដើម្បីសំរេចបំណងរបស់អ្នក សូមសាកល្បងជាមួយរូបមន្តធម្មជាតិដូចខាងក្រោមនេះ
១. ល្ហុង និង ទឹកឃ្មុំ
យកល្ហុងទុំមួយជ្រុង កិនវាអោយម៉ដ្ឋ លាយជាមួយទឹកឃ្មុំ។ លាបអោយសព្វផ្ទៃមុខ និង ករបស់អ្នក។ ទុកចោល ១៥ នាទី សឹមលាងចេញជាមួយទឹកធម្មតា។ អនុវត្តន៍វិធីនេះម្តង រឺ ពីរដងក្នុងមួយសប្តាហ៍ មុនពេលងូតទឹកពេលយប់។
២. ទឹកឃ្មុំ និង ក្រូចឆ្មារ
ច្របាច់ក្រូចឆ្មារ ១ ផ្លែ លាយជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ។ កូរបញ្ជូលគ្នាអោយសព្វ លាបទៅលើមុខរបស់អ្នក។ អនុវត្តន៍វិធីនេះម្តង រឺ ពីរដងក្នុងមួយសប្តាហ៍ ធ្វើនៅពេលយប់មុនពេលងូតទឹក។
៣. ប្រទាលកន្ទុយក្រពើ និង ក្រូចឆ្មារ
កាត់ប្រទាលកន្ទុយក្រពើ កោសយកជែលរបស់វា ហើយលាយជាមួយទឹកក្រូចឆ្មារ ១ ផ្លែ។ លាបទៅលើមុខរបស់អ្នក ទុកចោល ១៥ នាទី សឹមលាងចេញ។ វិធីមួយនេះមានប្រសិទ្ធភាពចំពោះស្បែក ដែលខ្មៅស្រអាប់ដោយសារកំដៅថ្ងៃ។
៤. ស្លឹកជីអង្កាម
យកស្លឹកជីអង្កាម (លៃល្មមលាបសព្វមុខ និង ក) កិនវាអោយម៉ដ្ឋ ហើយលាបទៅលើមុខរបស់អ្នក ដោយទុកចោល ១៥-២០ នាទី។ លាងចេញជាមួយទឹកត្រជាក់។ ធ្វើវិធីនេះជារៀងរាល់យប់មុនចូលគេង រយៈពេល ២ សប្តាហ៍អ្នកនឹងឃើញលទ្ធផលរបស់វា។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕