មនុស្សមួយចំនួន បានចំណាយពេលជាច្រើន ទៅលើការហាត់កីឡា ដើម្បីសំរកទំងន់ ប៉ុន្តែពួកគេនៅតែមិន អាចសំរេចបំណង ក្នុងការបញ្ចុះទំងន់។ តើអ្នកដឹងទេថាមកពីហេតុអ្វី? ក៏ព្រោះតែរបបអាហារដែលពួកគេញុំា គឺមិនបានត្រឹមត្រូវ។ របបអាហារក៏ជាកត្តាសំខាន់ ដែលជួយផ្តល់អោយអ្នកមានសុខភាពល្អ និង រក្សាទំងន់របស់អ្នកផងដែរ។ ដូច្នេះហើយថ្ងៃនេះ បែកធ្លាយនឹងប្រាប់ពី កំពូលអាហារដែល ល្អក្នុងការដុតបំផ្លាញជាតិខ្លាញ់ ដែលអ្នកគួរតែបញ្ជូលវាទៅក្នុងរបបអាហាររបស់អ្នក៖
១. ប្រេងដូង
វាគឺជាជាតិខ្លាញ់ដែលល្អ ដែលអ្នកអាចបញ្ជូលវាទៅក្នុងរបបអាហាររបស់អ្នក។ ប្រេងដូងសំបូរទៅដោយអាស៊ីតខ្លាញ់ ដែលធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត និង ជួយអ្នកអោយឆ្អែតបានពេញមួយថ្ងៃ។ លើសពីនេះទៀត, អាស៊ីតខ្លាញ់របស់ប្រេងដូង អាចជួយជំរុញដល់ការរំលាយអាហាររបស់អ្នក និង ជួយអ្នកដុតបំផ្លាញជាតិកាឡូរីទៀតផង។
២. គ្រាប់ធញ្ញាជាតិ
គ្រាប់ធញ្ញាជាតិ គឺជាផ្នែកមួយនៃរបបអាហារសំរាប់អ្នកតមអាហារ។ វាសំបូរទៅដោយជាតិខ្លាញ់ ពីធម្មជាតិដែលមានសុខភាពល្អ ហើយវាអាចជួយអោយអ្នក មានអារម្មណ៍ថាឆ្អែតបានយូរ ហើយនឹងជួយអ្នកអោយចាកឆ្ងាយពីប្រភេទអាហារ ដែលមានជាតិខ្លាញ់មិនល្អដូចជាអាហារសំរនដែលឥតប្រយោជន៍ផ្សេងៗ។
៣. ដំឡូងស្ងោរ
ដំឡូងគឺល្អ ប៉ុន្តែគួរតែនៅឆ្ងាយពី ដំឡូងបំពងដែលសំបូរទៅដោយជាតិខ្លាញ់ខ្ពស់។ ញុំាដំឡូងស្ងោរអាចជួយអ្នកអោយឆ្អែតបានយូរ ហើយចាកឆ្ងាយពីអាហារឥតប្រយោជន៍ ដែលមិនល្អដល់សុខភាពរបស់អ្នក ប៉ុន្តែជៀសវាងការប្រើអំបិល។
៤. កាហ្វេ
កាហ្វេគឺជាប្រភពធម្មជាតិនៃជាតិកាហ្វេអ៊ីន។ ញុំាកាហ្វេក្នុងបរិមាណតិចក្នុងមួយថ្ងៃ បង្កើនការរំលាយអាហាររបស់អ្នក និង ជួយគាំទ្រដល់ការសំរកទំងន់របស់អ្នកផងដែរ។ ប៉ុន្តែ, ប្រុងប្រយ័ត្នកុំប្រើច្រើនហួសកំរិត។ ញុំាជាតិកាហ្វេអ៊ីនច្រើនហួសកំរិតធ្វើអោយអ្នកមានអារម្មណ៍ញ័រ និង រសាប់រសល់។ លើសពីនេះទៀត, ត្រូវប្រាកដថាអ្នកមិនបានថែមស្ករ រឺជាតិក្រែម ព្រោះទាំងពីរមុខនេះមានជាតិកាឡូរី។
៥. តែបៃតង
តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន និង bioflavonoid។ ចាប់ផ្តើមថ្ងៃថ្មីជាមួយ ជាមួយតែបៃតង វាជួយអោយអ្នកសំរកទំងន់។
៦. Apple Cider Vinegar (រកទិញនៅផ្សារទំនើប)
វាបន្ថយជាតិខ្លាញ់នៅក្នុងរាងកាយ។ ញុំាវា ១ ស្លាបព្រាបាយរាល់ពេលបាយរួច៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.