១. ប្រេងអូលីវ
គ្រឿងផ្សំ៖
- ប្រេងអូលីវ ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ ស្លាបកាហ្វេ
វិធីធ្វើ៖
រាល់ពេលព្រឹកមុនញុំាអាហារ ញុំាប្រេងអូលីវ ១ ស្លាបព្រាបាយ។ វាធ្វើការបានយ៉ាងល្អ ក្នុងការដោះស្រាយបញ្ហាទល់លាមក។ អ្នកអាចលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេដើម្បីអោយមានរសជាតិ។
២. ទឹកក្រូចឆ្មារ និង ទឹកក្តៅឧណ្ហៗ
វិធីធ្វើ៖
- ច្របាច់ក្រូចឆ្មារ ១ ផ្លែ ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១ កែវ។ រួចផឹកវាអោយអស់។ វានឹងសំរួលដល់ការបន្ទោរបង់របស់អ្នក។
៣. យ៉ាអួ
ញុំាយ៉ាអួមួយកែវ រាល់ពេលញុំាអាហារព្រឹករួច រឺពេលណាក៏បានតាមដែលអ្នកចូលចិត្ត។ វាជួយកាត់បន្ថយការទល់លាមក និង ជួយធ្វើអោយការបន្ទោរបង់អ្នកប្រសើរឡើងវិញ។
បន្ថែម៖ ផឹកទឹកអោយបានច្រើន, ញុំាចេកនិង ញុំាអាហារដែលមានជាតិសរសៃច្រើន ព្រោះវាល្អសំរាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក និង ជួយសំរួលដល់ការបន្ទោរបង់៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.