ក្នុងលោកយើងនេះ តើមាននរណាខ្លះដែលមិនចង់បានរាងកាយដ៏សិចស៊ីនោះ ហើយដើម្បីបានដូច្នេះពួកគេតែងតែស្វែងរកវិធីសាស្ត្រគ្រប់ប្រភេទ ដើម្បីលុបបំពាត់ជាតិខ្លាញ់ពីក្នុងខ្លួន។ ការរំលាយជាតិខ្លាញ់មិនមែនគ្រាន់តែជារឿងសម្រាប់រូបរាងកាយតែមួយមុខ ទេ ប៉ុន្តែវាក៏ជារឿងសុខភាពដែរ។ អ្នកត្រូវតែធ្វើយ៉ាងណាថែរក្សាទម្ងន់រាងកាយឱ្យនៅមានសុខភាពដើម្បី ចៀសផុតពីជំងឺផ្សេងៗដូចជា ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬទឹកនោមផ្អែមជាដើម។
មានវិធីសាស្ត្រច្រើនណាស់ដែលនិយាយថា អាចជួយអ្នកកាត់បន្ថយទម្ងន់បាន។ មានរបបអាហារមួយចំនួនដែលអាចឱ្យអ្នកញ៉ាំបាន ខណៈពេលដែលខ្លះទៀតគ្រាន់តែអាចឱ្យអ្នកត្រូវការធ្វើវាតាមមធ្យោបាយ ពីរប្រភេទប៉ុណ្ណោះគឺ ញ៉ាំាអាហារផ្តល់សុខភាព និងហាត់ប្រាណទៀងទាត់។ ខណៈពេលរឿងទាំងពីរនេះមានប្រយោជន៍ពិតប្រាកដមែននោះ យើងក៏មានភេសជ្ជៈមួយប្រភេទដែលអ្នកអាចសាកល្បងបានដើម្បីលុបបំបាត់ ជាតិខ្លាញ់ក្នុងរាងកាយដែរ។
ជាមួយនឹងភេសជ្ជៈដ៏សាមញ្ញមួយនេះ អ្នកអាចរំលាយជាតិខ្លាញ់ដោយមិនបាច់បារម្ភអំពីផលវិបាករបស់វាឡើយ ព្រោះគ្រឿងផ្សំរបស់វាមានតែរបស់ មកពីធម្មជាតិប៉ុណ្ណោះដូចជា៖
ទឹក ខ្ញី ត្រសក់ ក្រូចឆ្មារ
ជីអង្កាម.....
ដំបូងឡើយ អ្នកត្រូវតែមានគ្រឿងផ្សំទាំងនេះសិន។ ចូរហាន់ខ្ញី និងចិតសម្បកត្រសក់ចេញ។ ចូរជ្រើសរើសត្រសក់ណាដែលមានទំហំធំល្មម ដែលអាចកាត់ជាចំណិតតូចៗបាន។ ចូរចិតក្រូចឆ្មា ព្រមទាំងត្រៀមជីអង្កាម ១២សន្លឹកឱ្យហើយ។ នៅពេលអ្នកមានរបស់សព្វគ្រប់ហើយ ចូរលាយវាចូលគ្នាជាមួយនឹងទឹក៨កែវ។ នៅពេលរួចរាល់ហើយ ចូរទុកល្បាយចោល១២ម៉ោង ឬមួយយប់សិន ដើម្បីឱ្យគ្រឿងផ្សំទាំងអស់ជ្រាបទឹកបានសព្វល្អ និងបញ្ចេញក្លិនរបស់វា។
នៅថ្ងៃបន្ទាប់ ចូរញ៉ាំភេសជ្ជៈដែលបានលាយរួច។ អ្នកអាចញ៉ាំវាពេលណាក៏បានដែរទៅតាមអ្នកចង់។ អ្នកគួរតែញ៉ាំភេសជ្ជៈមួយនេះយ៉ាងហោចណាស់៤ថ្ងៃទើបឃើញលទ្ធផល។ ចូរប្រាកដថា អ្នកបានប្តូរទឹក របស់វារាល់ថ្ងៃ៕