ពេលខ្លះ ទោះបីអ្នកមិនសូវធ្វើការអស់កម្លាំងខ្លាំងក៏ដោយ ក៏អ្នកអាចមានអារម្មណ៍ថា អស់កម្លាំងម្ដងម្កាលដែរ។ តោះ! សាកជាមួយនឹងតិចនិកខាងក្រោម ដែលអាចជួយអ្នកឲ្យកាន់តែប្រសើរ .
ចាក់ចម្រៀងកំដរអារម្មណ៍ :
តន្ត្រីអាចជួយជម្រុញស្ទើរគ្រប់ផ្នែកនៃខួរក្បាល ជួយដល់ការបង្កើនសមាធិ និងភាពស្រស់ថ្លាបាន។ លោកអ្នកអាចសាករកពេលស្ដាប់ចម្រៀងបីនាទី ដែលជាបទញាក់កន្ត្រាក់អារម្មណ៍ឲ្យសប្បាយរីករាយ។
- មើលរឿងកំប្លែងៗ :
ការសើចសប្បាយ ធ្វើឲ្យអត្រាជីពចរ និងសាច់ដុំ មានចលនាមួយរំពេច ហើយការសើចអស់ពីចិត្ត ធ្វើឲ្យថាមពលក្នុងរាងកាយ ប្ដូរទៅក្នុងផ្លូវដែលល្អ។
- ចូររៀបចំតុឲ្យមានរបៀប :
បើតុរញ៉េរញ៉ៃ អាចបឺតស្រូបយកថាមពលយ៉ាងច្រើន បើមានឯកសារ ចូររៀបចំទុកដាក់វាតាមកន្លែង និងរកប្រអប់ មកដាក់របស់របរឲ្យមានរបៀប។
- អង្គុយសមាធិ :
ការអង្គុយសមាធិ អាចជួយផ្ដល់ភាពស្ងប់ស្ងាត់ដល់ខួរក្បាល និងរាងកាយ ដោយលោកអ្នកគ្រាន់តែប្រើរយៈពេល ៦០វិនាទី ដកដង្ហើមចេញ ចូលវែងៗ។
- ហិតក្លិនជីអង្កាម :
ការហិតក្លិនជីអង្កាម អាចជួយលោកអ្នកឲ្យមានអារម្មណ៍ល្អ និងមានសមាធិខ្លាំងឡើង អាចជាស្ករគ្រាប់ ក្រែមរលោង ឡេ ឬស្ករកៅស៊ូក្លិនជីអង្កាម នោះសុទ្ធតែអាចជួយលោកអ្នកបាន។