Monday, September 28, 2015

ជប៉ុន​ពង្រឹងការ​​ផលិតរឿង​សិច​ ព្រោះ​ប្រជាជន​​ខ្លួន​ភាគ​ច្រើន​​គ្មាន​ចំណង់​​​រួម​ភេទ​

អ្នក​ណា​មិន​ដឹង​ថា ជប៉ុន​ជា​ប្រទេស​មុខ​នាំ​គេ​បំផុត​មួយ​​ ក្នុង​ពិភពលោក​ ខាង​ការ​ផលិត​ភាព​យន្ត​អាស​អាភាស រហូត​ដល់​ថ្នាក់​នាំ​ចេញ​​ទៅ​ក្រៅ​ប្រទេស​រាប់ពាន់​រឿង​។ ជា​មួយ​គ្នា​នេះ ទៀត​សោត​ វិស័យ​ភាពយន្តនេះ​ក៏​​​ត្រូវ​បាន​ប្រទេស​​ជប៉ុន​ ​ចាត់ថា​ទុក​ជា​វិស័យ​ដែល​រក​លុយ​ស្រួល​​ជាង​គេ​ផង​ដែរ​។
​ភាព​យន្ត​អាសអាភាស​មួយ​រឿង​ៗ​ អាច​ឲ្យ​ជប៉ុន​រក​លុយ​ដល់​ទៅ​រាប់​សែន​រាប់​លាន​ដុល្លារ ព្រោះ​មាន​អ្នក​​គាំទ្រ​រាប់​លាន​នាក់​​នៅ​ជុំវិញ​​ពិភពលោក។ ប៉ុន្តែ​តាម​ពិត​ ហេតុ​ផល​សំខាន់​នៃ​ការ​ផលិត​ខ្សែភាពយន្ត​នេះ ​គឺ​មិន​ផ្ដោត​សំខាន់​លើ​លុយ​តែ​ម៉្យាង​ឡើយ​។
យោង​តាម​សមាគម​ថ្នាក់​​ជាតិ​មួយ​ឈ្មោះ គម្រោង​គ្រួសារ​ជប៉ុន​ (Japanese Family Planning Association) ​បាន​​បញ្ចេញ​របាយការណ៍​មួយ​កាល​ពី​​ពេល​ថ្មី​ៗ​​នេះ​បង្ហាញ​ថា ការ​ពង្រឹង​វិស័យ​ភាពយន្ត​សិច​របស់​ជប៉ុន​មិន​មែន​ផ្ដោត​សំខាន់​តែ​ទៅ​លើ​លុយ​ប៉ុណ្ណោះ​​ ប៉ុន្តែ​​វា​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​​ទៅ​នឹង​ទំនោរ​រួមភេទ​របស់​ប្រជាជន​នេះ​​ផង​ដែរ​។
​សមាគម ​Japanese Family Planning បាន​ឲ្យ​ដឹង​​ថា ក្នុង​រយៈ​ពេល​នៃ​ការ​សិក្សា​​​របស់​ខ្លួន​​ជាង​១​ឆ្នាំ​ ដោយ​សម្ភាសន៍​មនុស្ស​ជាង​៣,០០០​នាក់ បាន​រក​ឃើញ​​ថា ចំនួន​ដល់​ទៅ​៤៩.៣​ភាគរយ ​នៃ​ប្រជាជន​សរុប​របស់​ជប៉ុន​ គ្មាន​ទំនោរ​ ឬ​​មិន​​មាន​​អារម្មណ៍​ក្នុង​ការ​​រួម​ភេទ​ទាល់​តែ​​សោះ​​​ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​ដល់​ទៅ​ជិត​៥០​%​នៃ​ប្រជាជន​ទៅ​ហើយ។ ​