Thursday, September 24, 2015

តើ​ស្ត្រី​មាន​ផ្ទៃពោះ​ មិនគួរ​ប្រព្រឹត្ត​អ្វីខ្លះ​?

មាន​ចលនា ឬ​សកម្មភាព​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​ឡើយ​ក្រោយពេល​ដែល​អ្នកមាន​ ផ្ទៃពោះ​រួច ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ពោះ និង​អ្នក​ម្តាយ​ខ្លាំងណាស់ ដូចនេះ​តើ​អ្នក​គួរតែ​ចៀសវាង​កុំ​ប្រព្រឹត្ត​ចលនា​អ្វី​ខ្លះ​ទៅ​?
1. នៅពេល​ដែល​អ្នក​ឈូង​ដៃ​យក​របស់​ដែល​ខ្ពស់​មិនបាន អ្នក​មិន​ត្រូវ​ចង្អើ​ត​ជើង​យក​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​អ្នក និង​កូន​ខ្លាំងណាស់​នៅពេល​ដែល​អ្នក​ដួល ដោយសារតែ​នៅពេល​ដែល​អ្នក​ចង្អើ​ត ខ្លួន​អ្នក​គ្មាន​លំនឹង​ហើយ ដូចនេះ​ចូល​អ្នក​កុំ​ប្រព្រឹត្ត​សកម្មភាព​ដែល​គ្រោះថ្នាក់​បែប​នេះ​។​
2. អ្នក​មិន​ត្រូវ​វាល​ឡើង​ខ្ពស់​ដើម្បី​បោសសម្អាត​នោះទេ ព្រោះ​វា​ងាយ​នឹង​ធ្វើឲ្យ​ប៉ះ​ត្រូវពោះរប​ស់​អ្នក​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ ដល់​កូន ជាង​នេះ​ទៅ​ទៀត​បើ​អ្នក​មិន​ប្រយត្ន័ ឬ​រអិល​ជើង នោះ​អ្នក​អាច​ធ្លាក់ចុះ​មក​ក្រោម​បាន​។​
3. អ្នក​មិន​ត្រូវ​អង្គុយ​តង​ទាក់​ខ្លា​ឡើយ​នៅ​ពេល​ដែល​អ្នកមាន​ ផ្ទៃពោះ ព្រោះ​វា​អាច​ធ្វើឲ្យ​ឈាម​អ្នកដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ជើង​អ្នកហើម​បាន​គ្រប់ពេល ដូចនេះ​អ្នក​គួរតែ​អង្គុយ​ដាក់​ជើង​ធម្មតា​ទៅ​បាន​ហើយ​។​
4. អ្នក​មិន​ត្រូវ​យួរ​របស់​ដែល​ធ្ងន់ ឬ​ពរ​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ពោះ​អ្នកមានសំពាធ​កាន់តែ​ខ្លាំង ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​អ្នក​រ​លូតកូន និង​កើតមុន​ខែ​បាន​។​
5. អ្នក​មិន​ត្រូវ​អង្គុយ​យូរ និង​ឈរ​យូរ​នោះ​ទេ ព្រោះ​វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ហើមជើង ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ចង្កេះ​ទៀត ដោយសារ​តែ​ស្បូន​អ្នក​កំពុង​ដែល​រីក​ធំ ដូចនេះ​នៅពេល​ដែល​អ្នក​អង្គុយ​យូរ ចាបពី​៣០​នាទី ដល់​៦០​នាទី​អ្នក​អាច​ងើប​ឡើងមក​ដើរ​បាន​។​
6. អ្នក​មិន​ត្រូវ​ឱន​ទៅ​រើស​របស់​នៅក្រោម​ដី​នោះ​ទេ ព្រោះ​នៅពេល​ដែល​អ្នក​ឱន វា​អាច​ប៉ះពាល់​ដល់​ចង្កេះ​អ្នក​បាន ជាពិសេស​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត ហើយ​នៅពេល​ដែល​អ្នក​ងើប​មក​វិញ អ្នកនឹង​អាចមាន​អា​ការៈវិល​មុខ​ជាមិនខាន​។​
7. នៅក្រោយពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិន​ត្រូវរ​ត់ និង​លោត​នោះទេ អ្នក​ត្រូវតែដើរ​យឺតៗ​ទើប​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ​។​
8. នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​គួរប្រើ​ចលនា​ហាត់ប្រាណ​ផ្សេងៗ​ដែល​អាច​ធ្វើឲ្យ​អ្នក និង​កូន​មាន​គ្រោះថ្នាក់​ឡើយ​អ្នក​គួរតែ​ជ្រើសរើស​សកម្មភាព​មួយចំនួន​ដែល​ ងាយស្រួល ហើយ​សាមញ្ញៗ​មក​ហាត់​ទៅបាន​ហើយ​។​
9. អ្នក​មិន​ត្រូវ​អង្គុយ​ច្រហោង ឬ​លុតជង្គង់​មក​ធ្វើ​ការងារ​ផ្ទះ​នោះ​ទេ ព្រោះ​នៅពេល​ដែល​អ្នក​ងើប​ឡើង អ្នកនឹង​អាចមាន​អា​ការៈវិល​មុខ ជាងនេះទៅទៀត​វា​នឹង​ប៉ះពាល់​ដល់​កូន​ខ្លាំងណាស់ ដោយសារ​តែ​អ្នក​អង្គុយ​កៀប​ពោះ​អ្នក​ក្នុង​រយៈពេល​យូរ វា​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​ខ្លាំងណាស.