Thursday, September 24, 2015

ហាមដាច់ខាតមិនត្រូវ​បរិភោគ​ខ្ញី​ ចំពោះ​ មនុស្ស ៤ ប្រភេទ

បច្ចុប្បន្ននេះ ខ្ញីត្រូវ​បាន​ គេប្រើ​ ជាទូទៅទូទាំង​ពិភពលោក ព្រោះវា​ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់សុខភាព។ តែទោះជា​ យ៉ាងណា វា​ ក៏​ អាច​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​ សុខភាព​នៅក្នុង​ ស្ថានភាព​មួយ​ចំនួន​ ដែរ។
ជាទូទៅខ្ញីត្រូវ​បានគេប្រើ​ដើម្បីធ្វើ​ជាម្ហូបអាហារ ហើយវា​ត្រូវបាន​គេ​ យក​មកធ្វើជា​ឱសថសម្រាប់ព្យាបាល​ ជំងឺ​មួយចំនួន​ថែម​ទៀត។ ខ្ញី​មានផ្ទុក​ អង់ស៊ីម​ជាច្រើន​ដែល​ជួយ​ដល់​ ការ​រំលាយអាហារ និង​ការលាង​ សម្អាត​ជាតិពុល​នៅក្នុង​ រាងកាយ។

លោក វេជ្ជបណ្ឌិត​ បានណែនាំ​ មិនឲ្យ​ ប្រើខ្ញី​ច្រើនជាង ៤ ក្រាមទេ ក្នុងមួយថ្ងៃ ហើយ​ ប្រសិនបើ​អ្នកប្រើប្រាស់​វាច្រើន​ជាងនេះ វា​ អាចធ្វើឲ្យ​ អ្នកមាន​អការៈក្អួតចង្អោរ, ក្រហាយ​ ដើមទ្រូង និង​ មានការ​ឈឺចាប់​ជាដើម។
តើ​ ក្រុមមនុស្សប្រភេទណា​ ដែលគួរ​ ជៀសវាង​ការប្រើខ្ញី ?
ស្រ្តីមាន​ផ្ទៃពោះ
ខ្ញីត្រូវ​បានហាមប្រាម​សម្រាប់ស្រ្តីមាន​ ផ្ទៃពោះ ព្រោះវា​អាចធ្វើឲ្យ​ ទារកកើត​មកមិនគ្រប់ខែ។ ជាពិសេសអ្នកម្ដាយ​​ដែល​មានផ្ទៃពោះស្ថិត​ក្នុងសប្ដាហ៍​ចុងក្រោយ ពួកគេ​ ត្រូវ​ ជៀសវាង​ជា​ ដាច់​ខាត។
បុគ្គល​ដែល​ ស្គម​ ពេក
ខ្ញីមាន​សមត្ថភាពក្នុង​ ការទប់ស្កាត់​ ការឃ្លាន​អាហារ និងជម្រុញ​ ដំណើរការ​ដុតបំផ្លាញ​ ជាតិខ្លាញ់។ ហេតុនេះហើយ​បាន​ជាមនុស្ស​ដែលមាន​ ទម្ងន់​ តិច គួរតែជៀសវាង​ការប្រើប្រាស់​ ខ្ញី ព្រម​ ទាំង​អាហារ​បំប៉នផ្សេងៗ​ ដែលធ្វើពី​ខ្ញីផងដែរ។
បុគ្គលដែល​ មាន​បញ្ហាឈាម
ខ្ញីធ្វើឲ្យមាន​ភាពប្រសើរឡើង​ នូវចលនាចរន្ដឈាម និងជម្រុញ​ លំហូរឈាម។ ទោះជាយ៉ាងណា វាអាច​ មាន​ឥទ្ធិពល​ក្នុងការ​ប្រឆាំង​ សម្រាប់​ មនុស្ស​ដែល​ មាន​ការ​កង្វះឈាម​ដែល​ ស្ទះប្រូតេអ៊ីន និង​ទទួលរង​ពីជំងឺ។ ការទទួលទានខ្ញី​ ក្នុង​ ករណីនេះ អាចឲ្យ​មានផល​អាក្រក់ និង​បង្កជាជំងឺ​ លើសឈាម​ ផងដែរ។
អ្នកដែល​កំពុងប្រើថ្នាំ​ដើម្បី​ ព្យាបាល
មនុស្សដែល​ មានជំងឺ​ ទឹកនោមផ្អែម និង​មានបញ្ហា​ជាមួយ​ ឈាម គួរតែជៀសវាង​ ជាដាច់ខាត់​ក្នុង​ការប្រើប្រាស់ខ្ញី ព្រោះវា​ អាចនាំ​ មានផលវិបាក​ដល់​សុខភាពកាន់តែ​​ធ្ងន់ធ្ងរ។ អ្នក​ មិន​ត្រូវ​ ប្រើវា​ស្របពេល​ជាមួយគ្នា​ដែល​កំពុងប្រើថ្នាំ​ ប្រឆាំង​ កំណក​ឈាម និងថ្នាំ​ ទឹកនោម​ផ្អែមទេ។
មតិយោបល់របស់ប្រិយមិត្ត