Sunday, September 20, 2015

ទទួលទាន ភេសជ្ជៈនេះរាល់ព្រឹក ស្រកក្បាលពោះ បានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់

ទទួលទាន ភេសជ្ជៈនេះរាល់ព្រឹក ស្រកក្បាលពោះ បានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់
ប្រសិនបើអ្នកចង់ បានការសម្រក ខ្លាញ់ក្បាលពោះ ដែលមានប្រសិទ្ធភាពខ្ពស់ អ្នកអាចសាកល្បងភេសជ្ជៈ មួយនេះបាន វាមានឈ្មោះថា Sassy។ មិនតែប៉ុណ្ណោះ ភេសជ្ជៈមួយនេះ ក៏អាចជួយសម្រួល ដល់ប្រព័ន្ធរំលាយអាហារ អ្នកផងដែរ។
គ្រឿងផ្សំ៖
– ទឹក ៨កែវ
– ខ្ងីដែលហាន់ជាចំនិតតូចៗ ១ស្លាបព្រាបាយ
– ត្រសក់បកសបក់ និងហាន់ស្តើង ១ផ្លែ
– ក្រូចឆ្មាដែលកាត់ជាចំនិតៗ ១ផ្លែ
– ជីអង្កាម ១២សន្លឹក
– ជីអង្កាមស្ងួត ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
អ្នកត្រូវយកត្រសក់ ដែលបានចិតជាចំនិតៗ និងក្រូច ជាមួយនឹងខ្ងីដែលហាន់ជាចំនិតតូចៗលាយជាមួយគ្នា។
រួចហើយត្រូវយក ចាក់ទឹកចូល និងថែមជីអង្កាម ចូលជាមួយផងដែរ។ ទុកវាចោល១យប់។អ្នកត្រូវទទួលទាន អោយបាន៤កែវជារៀងរាល់ថ្ងៃ នោះវានឹងអាចជួយអ្នក អោយស្រកខ្លាញ់ក្បាលពោះ។ បើចង់ទទួលលទ្ធផល ប្រសើរជាងនេះ អ្នកត្រូវទទួលទាន វាមុនអាហារពេលព្រឹក ជារៀងរាល់ថ្ងៃ។
ចម្លើយបកស្រាយរបស់អ្នក ដែលទទួលទានភេសជ្ជៈនេះ៖
យោងតាមសម្តីរបស់អ្នក ដែលចង់ស្រក់ទម្ងន់ បានអោយដឹងថា ភេសជ្ជៈSassy នេះពិតជាផ្តល់លទ្ធវិជ្ជមានមែន ពីព្រោះវាអាចធ្វើអោយ ពួកគេស្រកក្បាល ពោះក្នុងរយៈពេលខ្លីបាន។ មិនត្រឹមតែប៉ុណ្ណោះ បើអ្នកបូកផ្សំជាមួយនឹង ការតមអាហារថែមទៀត អ្នកនឹងទទួលបានលទ្ធ ល្អជាងនេះទៅទៀត។
សូមចំណាំ៖
សម្រាប់អ្នក ដែលមានផ្ទៃពោះ អ្នកកំពុងតែព្យាបាលជម្ងឺ និងអ្នកមានបញ្ហាក្រពះ អាចនឹងមានការចាញ់ ជាមួយនឹងគ្រឿងផ្សំខាងលើ ហាមជាដាច់ខាត មិនត្រួវទទួលទានភេសជ្ជៈនេះឡើយ។

មតិយោបល់របស់ប្រិយមិត្ត