Thursday, September 24, 2015

វិធី​ធ្វើ​ឲ្យ​សក់​មាន​ក្លិន​ក្រអូប ជាប់​បាន​យូរ

ការ​ថែរក្សា​សក់​ឲ្យ​មាន​ក្លិន​ក្រអូប​ជាប់​បាន​យូរ វា​មិន​មែន​ជា​រឿង​ពិបាក​ដូច​ទៅ​សុំ​ភ្លើង​យក្ស​នោះ​ទេ។ សម្រាប់​សុភាព​នារី​ដែល​ចង់​ឲ្យ​សក់​របស់​ខ្លួន មាន​ក្លិន​ក្រអូប​ប្រហើរ​ជាប់​បាន​យូរ ជា​រៀង​រាល់​ថ្ងៃ​នោះ ដោយ​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​វេលា​បន្តិច​បន្តួច​ប៉ុណ្ណោះ

1. ការ​កក់​សក់ : អ្នក​គប្បី​កក់​សក់​ជា​មួយ​នឹង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប។ នៅ​ពេល​អ្នក​កក់​សក់​ម្ដងៗ ត្រូវ​លាង​សម្អាត​ស្បែក​ក្បាល ឲ្យ​បាន​ស្អាត​ល្អ​ផង​ដែរ។ ជា​ធម្មតា ស្បែក​ក្បាល​ដែល​មិន​ស្អាត អាច​កើត​អង្គែ ហើយ​មាន​ក្លិន​មិន​ល្អ។
2. ការ​ដុស​សម្អាត​ស្បែក​ក្បាល : អ្នក​គួរ​ដុស​ស្បែក​ក្បាល​ដោយ​ប្រើ​ចុង​ម្រាម​ដៃ។ ការ​ដុស​សម្អាត​ស្បែក​ក្បាល​ដោយ​ប្រើ​ចុង​ម្រាម​ដៃ​នេះ អ្នក​ត្រូវ​ចៀសវាង​ការ​ប្រើ​ក្រចក​ដៃ​ដុស ព្រោះ​អាច​បណ្ដាល​ឲ្យ​ដាច់​សក់ ឬ​ដាច់​ស្បែក​ក្បាល​បាន។
3. លាង​សម្អាត​សក់ : សូម​លាង​សម្អាត​សក់​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ឌៗ បន្ទាប់​មក​លាប​ក្រែម​បន្ទន់​សក់ រួច​លាង​ជម្រះ​ឲ្យ​ស្អាត។ ហើយ​អ្នក​ត្រូវ​ទុក​សក់​ចោល​ឲ្យ​ត្រូវ​ខ្យល់ ឬ​ប្រើ​ប្រដាប់​ផ្លុំ​សក់ ដើម្បី​ធ្វើ​ឲ្យ​វា​ស្ងួត​ក៏​បាន។
4. ប្រើប្រាស់​ផលិត​ផល : អ្នក​អាច​ប្រើ​ផលិត​ផល​ណា ដែល​ជួយ​ធ្វើ​ឲ្យ​សក់​ស្រាល និង​មាន​ក្លិន​ក្រអូប​ប្រហើរ​ជាប់​បាន​យូរ ឬ​ក៏​បាញ់​ទឹក​អប់​ដាក់​ដៃ រួច​ជ្រលី ហើយ​យក​ទៅ​ញី​នៅ​លើ​សក់​ក៏​បាន។ ចំណែក​ឯ​ក្រាស​សិត​សក់ ត្រូវ​សម្អាត​ឲ្យ​ស្អាត​ជានិច្ច ពី​ព្រោះ​ថា នៅ​ពេល​ប្រើប្រាស់​ផលិត​ផល​សម្អាង​ណា​មួយ វា​អាច​ជាប់​នៅ​នឹង​ក្រាស​នោះ នឹង​ធ្វើ​ឲ្យ​ជាប់​ក្លិន​មិន​ល្អ​ផង​ដែរ។