Thursday, September 24, 2015

ទឹកសណ្តែក

សំរាប់អ្នកដែលមិនទាន់ចេះធ្វើ ទឹកសណ្តែក អាចសាកល្បងជាមួយវិធីខាងក្រោម។​ ធ្វើជូនមនុស្សជាទីស្រលាញ់ និងក្រុមគ្រួសាររបស់អ្នក​ បានទាំងអនាម័យ បានទាំងចំណេះដឹង។ ខាងក្រោមនេះជាគ្រឿងផ្សំ និង វិធីធ្វើ៖
គ្រឿងផ្សំ៖
- សណ្តែកសៀង ១៤០ ក្រាម
- ទឹកក្តៅដាំពុះ ៣ លីត្រ
- ទឹកត្រជាក់ ១ លីត្រ
វិធីធ្វើ៖
- ចាក់សណ្តែកចូលទៅក្នុងចានធំមួយ រួចហើយចាក់ក្តៅដាំពុះចូល។
- ទុកវាអោយត្រជាក់ ហើយរង់ចាំ ៦ ទៅ ១២ ម៉ោង។
- ច្រោះយកតែសណ្តែកសៀងទុកមួយឡែកសិន
- យកសណ្តែកសៀងចាក់ចូលទៅក្នុងម៉ាស៊ីនកិន រួចហើយបន្ថែមទឹកត្រជាក់ចូល ហើយក្រឡុកវា ៣នាទី។
- ច្រោះយកកាកសណ្តែកចេញ ដោយប្រើស្បៃ
- យកទឹកសណ្តែកដែលច្រោះរួចទៅរំងាស់​ ១០ នាទី បិទភ្លើងជាការស្រេច។
- ចាក់វាផឹកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។