Wednesday, September 23, 2015

​ពិត​ទេ​ដែល​ថា​ទឹកឃ្មុំ​អាច​ព្យាបាល​ការ​ក្អក​បានល្អ​ជាង​ថ្នាំ​ក្អក​?

រ​ផឹក​ទឹកតែ ឬ​ទឹក​ក្រូចឆ្មា​ក្តៅ​លាយ​ជាមួយ​ទឹកឃ្មុំ គឺជា​វិធី​មួយ​សម្រាប់​ព្យាបាល​ការ​ឈឺបំពង់ក​។ ប៉ុន្តែ ទឹកឃ្មុំ​តែមួយ​មុខ អាច​នឹង​មាន​ប្រសិទ្ធភាព​សម្រាប់​ការព្យាបាល​ការ​ក្អក​។ ប៉ុន្តែ​គេ​ហាម​ដាច់ខាត​មិន​អោយ​ផ្តល់​ទឹកឃ្មុំ​ទៅ​ក្មេង​ដែល​អាយុ​តិច​ជាង​មួយ​ឆ្នាំ​នោះទេ ពីព្រោះ​វា​អាច​នាំអោយ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

​ការសិក្សា​មួយ​ទៅ​លើ​កុមារ​ដែល​មាន​អាយុ ២ ឆ្នាំ ដែល​ឆ្លង​មេរោគ​នៅ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ហើយ​បាន​ផ្ដល់​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ (​ប្រហែល​១០​មី​លី​លីត្រ​) រាល់​មុនពេល​ចូល​គេង​។ ទឹកឃ្មុំ​ហាក់ដូចជា​អាច​កាត់បន្ថយ​ការ​ក្អក​នៅពេល​យប់ និង​ជួយ​ឱ្យ​គេ​ង​បាន​លក់​ស្រួល​ផងដែរ​។​

​ជា​ការពិត​នៅក្នុង​ការសិក្សា​នោះ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ដូច​សារធាតុ​ផ្សំ​នៃ​ថ្នាំ​ព្យាបាល​ក្អក​ទូទៅ ដូចជា dextromethorphan ជាដើម​។​ ​ប៉ុន្តែ​ហាម​ដាច់ខាត​មិន​ត្រូវ​ផ្តល់​ទឹកឃ្មុំ​អោយ​ក្មេង​អាយុ​តិច​ជាង​មួយ​ឆ្នាំ​នោះទេ ពីព្រោះ​វា​អាច​នោះ​មាន​ផលិវិបាក​ធ្ងន់ធ្ងរ​៕