Wednesday, September 23, 2015

តើ​មាន​ផ្លែឈើ​អ្វីខ្លះ​ដែល​អាច​ឲ្យ​អ្នក​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​?

ផ្លែឈើ​គឺជា​របស់​ដែល​ល្អ​ចំពោះ​សុខភាព​ណាស់ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​រាងកាយ​រឹងមាំ​ក្រោយពេល​ដែល​អ្នក​បរិភោគ​ច្រើន ហើយ​មាន​ផ្លែឈើ​មួយ​ចំនួន​ក៏​អាច​ជួយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​បានដែរ​។​តើ​មាន​ផ្លែឈើ​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​ឲ្យបាន​ច្រើន ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​លឿន ជា​ហេតុ​ដែល​ធ្វើឲ្យ​វា​រំលាយ​អាហារបាន​លឿន ដូចនេះ​វា​នឹង​ជំរុញ​ឲ្យ​អ្នកងាយ​បត់ជើង ហើយ​ជាតិពុល​ទាំងឡាយ​នឹង​ចេញ​តាម​នោះ​។​
2.​    ​អ្នក​ក៏​អាច​បរិភោគ​ទំពាំងបាយជូរ​ឲ្យបាន​ច្រើនដែរ ព្រោះ​វា​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ថ្លើម និង​ក្រលៀន​អ្នក ដោយ​អាច​ជួយ​បញ្ចេញ​សម្រាម​ទាំងអស់ ជាងនេះទៅទៀត​វា​នឹង​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​
3.​    ​បើ​អ្នក​ចង់​ឲ្យ​សួត និង​ស្បែក​អ្នក​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​បាន អ្នក​អាច​បរិភោគ​ក្រូចឆ្មារ​បាន ព្រោះ​នៅក្នុង​ក្រូចឆ្មារ​មាន​វីតាមីន​C និង​សារ​ធាតិ​ល្វីង​ដែល​អាច​ធ្វើឲ្យ​ជាតិពុល​ទាំងឡាយ​ចេញម​កក្រៅ​យ៉ាង​ងាយ​។​
4.​    ​ផ្លែ​សាលី​គឺជា​ផ្លែឈើ​ដែល​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​ពោះវៀន​អ្នក​អាច​បញ្ចេញ​ជាតិពុល​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ទប់ទល់​នឹង​មេរោគ​គ្រប់​ប្រភេទ ដែល​អាច​ការពារ​អ្នក​ឲ្យ​ចៀសផុត​ពី​ជំងឺ​ផ្សេងៗ​បាន​ទៀត​ផង​។​
 
5.​    ​ផ្លែ​ស្ត្រ​ប៊ី​រី​គឺជា​ផ្លែឈើ​ដែល​អាច​ជួយ​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ឲ្យអស់ ព្រោះ​វា​មាន​វីតាមីន​C និង​សារធាតុ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើឲ្យ​ថ្លើម​អ្នក​អាចបញ្ចេញ​ជាតិពុល​យ៉ាង​ងាយ ជាងនេះទៅទៀត​វា​ក៏​ជួយ​ឲ្យ​អ្នករំលាយ​អាហារបាន​លឿន​ដែរ​។​
6.​    ​ផ្លែ​ទទឹម​គឺជា​ផ្លែឈើ​ដែល​អាច​ការពារ​សារពាង្គកាយ​អ្នក​គ្រប់​ផ្នែក​ឲ្យមាន​ដំណើរការ​ល្អ នោះ​អ្នក​នឹងមាន​សុខភាព​ល្អ និង​មិន​មាន​ជំងឺ​ផ្សេងៗ​មករា​ត្បា​តឡើយ​។​
 
7.​    ​នៅក្នុង​ផ្លែ​គូ​រេ​ន​មាន​វីតាមីន​A, B1, C​និង​សារធាតុ​ដទៃទៀត​ដែល​អាច​ប៉ូវ​ក្រលៀន​អ្នក និង​ល្អ​ចំពោះ​ថ្លើម​អ្នក ជាងនេះទៅទៀត​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល​មក​ក្រៅ​យ៉ាង​លឿន​។​
 
8.​    ​អ្នក​ត្រូវ​តែ​បរិភោគ​ផ្លែ​គី​វី​ឲ្យបាន​ច្រើន ព្រោះ​វា​មាន​វីតាមីន​C, A, D​ដែល​អាច​ធ្វើឲ្យ​ជាតិពុល​ទាំងឡាយ​មិន​សូវ​កើតមាន​ក្នុង​ខ្លួន​អ្នក ថែមទាំង​ធ្វើឲ្យ​អ្នកងាយ​បត់ជើង នោះ​ជាតិពុល​ទាំងនោះ​នឹង​ចេញ​មក​ដោយ​ឯង​ជាមិនខាន​៕