Wednesday, September 23, 2015

រូបមន្ត​ដែល​អាច​ជួយ​ដោះស្រាយ​ការ​លើស​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​បាន​

តាម​រយៈ​អត្ថបទ​មួយ​នេះ យើង​នឹង​ផ្តល់ជូន​នូវ​គ្រឿងផ្សំ ក៏​ដូច​ជា​រូបមន្ត​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជំងឺ​ជា​ច្រើន និង​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​មាន​សុវត្ថិភាព​។ 
 

​គ្រឿងផ្សំ​
•​    ​ខ្ទឹមស​មួយ​កំពិស​
•​    ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បាយ​
•​    ​ខ្ញី​ស្រស់​មួយ​ដុំ​
•​    ​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម Apple Cider Vinegar មួយ​ស្លាបព្រា​បាយ​
•​    ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​
ររៀបចំ​
ចូរ​ច្របល់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​ដើម្បី​ឱ្យ​ក្លាយទៅជា​ល្បាយ​មួយ​។ ចូរ​រក្សា​វា​ទុក​ក្នុង​ទូទឹកកក​រយៈពេល​៥​ថ្ងៃ​។ 
 

​វិធី​ប្រើប្រាស់​
ល្បាយ​ដ៏​អស្ចារ្យ​នេះ​គួរតែ​ញ៉ាំ​នៅ​ពេល​ព្រឹក​មុនពេល​ញ៉ាំ​អាហារ ឬ​មុនពេល​ផឹក​ភេសជ្ជៈ​គ្រប់​ប្រភេទ​។ នៅ​ពេល​ថ្ងៃ អ្នក​មិនគួរ​ញ៉ាំ​វា​ច្រើនជាង ៣​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ក្រោយ​ពី​ញ៉ាំ​វា​បាន​ពីរ​សប្តាហ៍​រួចមក សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ៗ​នឹង​ថយចុះ​គួរឱ្យកត់សម្គាល់​៕