Wednesday, September 23, 2015

អាហារ​ដែល​ជា​ថ្នាំ​ងងុយគេង​

​តើ​អ្នក​ឆ្ងល់​ទេ​នៅពេល​ដែល​អ្នកអាន​ចំណងជើង​នេះ​?​តាមពិត​ចំណងជើង​នេះ​ចង់​ប្រាប់​អ្នក​ថា​នៅពេល​ដែល​អ្នក​មាន​ជំងឺ​គេង​មិន​លក់ អ្នក​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទេ តែ​អ្នក​អាច​ប្រើ​ចំណីអាហារ​មក​ធ្វើ​ឲ្យ​អ្នកគេង​លក់បាន​។​ដូចនេះ​តើ​ចំណី​ណាខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​នោះ​?

​អ្នក​អាច​ផឹក​ទឹកដោះគោក្តៅ​នៅ​មុនពេល​គេ​ង​បាន ដោយសារ​នៅក្នុង​ទឹកដោះគោ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​អ្នក​ស្ងប់ ដូចនេះ​បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​ផឹក​វា​បាន​។​​អ្នក​អាច​បរិភោគ​បាយ​ដែល​ដាំ​ពី​អង្ករ​ដែល​ក្រ​ហូប​មុន​ពេល​គេង​៤​ម៉ោង នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកចូ​លគេង​យ៉ាង​ស្រួល ដោយ​មិន​មាន​អាកា​រៈគេង​មិន​លក់​ឡើយ​។​​អ្នក​ក៏​អាច​ឆុង​ស្រូវ​សាលី​ជាមួយ​ទឹកដោះគោ​មក​បរិភោគបាន​ដែរ ព្រោះ​វា​ក៏​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នកចូ​លគេង​បាន​លឿន​ដូចគ្នា​។​​អ្នក​អាច​បរិភោគ​ចេក​បាន​បើ​អ្នក​មាន​អាកា​រៈគេង​មិន​លក់ ព្រោះ​នៅក្នុង​ចេក​មាន​ម៉ាញ៉េ​ស្យូម ដែល​អាច​ធ្វើឲ្យ​អ្នកអាច​បន្ធូរ​សាច់ដុំ​ពេញ​រាងកាយ​បាន ដូចនេះ​អ្នកនឹង​ងាយស្រួល​គេង​លក់​ណាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចេក​អាច​ជួយ​ឲ្យ​សរសៃឈាម​អ្នកដើរ​ស្រួល​ទៀតផង​។​​បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​បរិភោគ​ដំឡូង ល្ហុង និង​ដំឡូងបារាំង ព្រោះ​វា​មាន​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​អ្នក​ឲ្យគេ​ងលក់​ស្រួល ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ឡើយ​។​​ផ្លែ​Cherry​ក៏​ជា​ផ្លែ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកគេង​ដែរ ដោយ​អ្នក​អាច​យក​វា​ទៅ​កិន​ជា​ទឹក​ផ្លែឈើ​ផឹក​បាន នោះ​វា​នឹង​លើកតម្កើង​អត្រា​នៃ​ការ​គេង​លក់រ​បស់​អ្នក ធ្វើឲ្យ​អ្នក​ឆាប់​គេង​នៅពេល​ដែល​ឡើង​ដល់​លើ​គ្រែ ដូចនេះ​អ្នក​អាច​សាកល្បង​ផឹក​វា​បាន​៕