ជំងឺពុកឆ្អឹងគឺជាជំងឺមួយដែលធ្វើឱ្យឆ្អឹងខ្សោយ និងផុយ ដូច្នេះសូម្បីតែជាការដួល ឬមានការប៉ះទង្គិចតិចតួច ដូចជាការបត់ខ្លួន ឬក្អក ក៏អាចធ្វើឱ្យឆ្អឹងបាក់បានដែរ។ ការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងភាគច្រើនកើតលើសន្លាក់ត្រគៀក កដៃ ឬឆ្អឹងកងខ្នង។
ឆ្អឹងគឺជាជាលិកាមានជីវិតដែលអាចនឹងប្រឈមនឹងការខូចខាត និងផ្លាស់ប្តូរដែរ។ ជំងឺពុកឆ្អឹងកើតឡើងនៅពេលការបង្កើតឆ្អឹងថ្មីមិនបានរក្សាឱ្យមានចំនួនច្រើនជាងបញ្ចេញចោល។
ជំងឺពុកឆ្អឹងអាចប៉ះពាល់លើមនុស្សប្រុស ស្រីគ្រប់ជាតិសាសន៍តែម្តង។ ប៉ុន្តែស្ត្រីជនជាតិអាស៊ី និងស្បែកស ជាពិសេសស្ត្រីវ័យចំណាស់ដែលរាំងរដូវតែម្តង គឺប្រឈមមុខខ្ពស់បំផុត។ ការប្រើប្រាស់ថ្នាំ របបអាហារផ្តល់សុខភាព និងការហាត់ប្រាណដែលទ្រទម្ងន់អាចជួយបង្ការការបាត់បង់កំហាប់ឆ្អឹង ឬជួយឱ្យឆ្អឹងរឹងមាំបាន។
មានកត្តាមួយចំនួនដែរ ដែលអាចធ្វើឱ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹងដូចជា អាយុ ពូជសាសន៍ របៀបរស់នៅ ស្ថានភាពជំងឺ និងការព្យាបាលជំងឺ។
កត្តាប្រឈមមុខមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបាននោះមានដូចជា៖
ភេទស្រីអាយុកាន់តែច្រើនពូជសាសន៍អាស៊ី ឬជនជាតិស្បែកសគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺពុកឆ្អឹងកត្តារាងកាយដែលងាយនឹងកើតជំងឺពុកឆ្អឹងតែម្តង។
ជំងឺពុកឆ្អឹងទំនងជាកើតលើអ្នកដែលមានអ័រម៉ូនក្នុងខ្លួនច្រើនពេក ឬតិចពេកដូចជា៖
អ័រម៉ូនភេទ៖ ស្ត្រីដែលរាំងរដូវ មានន័យថាអ័រម៉ូនភេទរបស់ពួកគេថយចុះ ហើយវាក៏ជាកត្តាប្រឈមនឹងជំងឺពុកឆ្អឹងខ្លាំងបំផុតដែរ។ ចំពោះបុរសវិញ អ័រម៉ូនភេទនឹងថយចុះបន្តិចម្តងៗនៅពេលពួកគេអាយុកាន់តែច្រើន ដូច្នេះក៏ប្រឈមនឹងការពុកឆ្អឹងដែរ។បញ្ហាក្រពេញទីរ៉ូអ៊ីតក្រពេញផ្សេងៗទឿតដូចជា ក្រពេញ Parathyroid និង ក្រពេញលើតម្រងនោមធ្វើការច្រើន ពេក។
ជំងឺពុកឆ្អឹងទំនងជាកើតមានច្រើនលើអ្នកដែលមានរបបអាហារដូចខាងក្រោមនេះ៖
ញ៉ាំអាហារខ្វះជាតិកាល់ស្យូមមានជំងឺញ៉ាំអាហារមិនធម្មតា ជាពិសេសអ្នកមិនឃ្លានអាហារតែម្តងវះកាត់ក្រពះពោះវៀន
ការប្រើប្រាស់ថ្នាំប្រភេទ Corticosteroid ប្រភេទលេប ឬចាក់រយៈពេលយូរក៏អាចរំខានដល់ការដុះឡើងវិញរបស់ឆ្អឹងបានដែរ។ ជំងឺពុកឆ្អឹងក៏មានទំនាក់ទំនងនឹងការប្រើថ្នាំព្យាបាលជំងឺ ឬបង្ការជំងឺដែរដូចជាថ្នាំ៖ ប្រឆាំងការរលាកប្រឆាំងការច្រាលទឹកអាស៊ីតពីក្រពះប្រឆាំងនឹងជំងឺមហារីកប្រឆាំងការមិនព្រមទទួលយកសរីរាង្គថ្មីក្នុងខ្លួន
ទម្លាប់អាក្រក់មួយចំនួនអាចប្រឈមនឹងជំងឺពុកឆ្អឹងកាន់តែខ្លាំងដែរនោះមានដូចជា៖
អ្នកដែលមានរបៀបរស់នៅបែបស៊ីដេកៗញ៉ាំគ្រឿងស្រវឹងច្រើនជក់បារី៕