Wednesday, October 28, 2015

មិនចាំបាច់លាបក្រែមរាល់ពេល ចេញទៅណាមកណាទេ គ្រាន់តែប្រើវិធីមួយនេះអ្នកនឹង អាចទទួលបានបបូរមាត់ស្រស់ស្អាត និង មានពណ៌ក្រហមស៊ីជំពូគួរជាទីទាក់ទាញ

តើអ្នកណាដែលមិនចង់បាន បបូរមាត់ពណ៌ស៊ីជំពូ បែបធម្មជាតិនោះ? វិធីខាងក្រោមនេះអាចជួយអ្នកបាន៖
គ្រឿងផ្សំ៖
- ឆៃថាវពណ៌ឈាមជ្រូក
- ការ៉ុត
- ប្រេងអូលីវ
- ទឹកឃ្មុំ
វិធីធ្វើ៖
- កិនឆៃថាវ (មួយកូនដុំ) និង ការ៉ុត (មួយកូនដុំ) អោយម៉ដ្ឋខាប់
- បន្ថែមទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេចូលច្របល់ចូលគ្នា
- រួចហើយបន្ថែមប្រេងអូលីវ ១ ស្លាបព្រាកាហ្វេចូលទៀត
- ជ្រលក់សំលីចូលទៅក្នុងល្បាយដែលលាយរួច ហើយលាបទៅលើបបូរមាត់របស់អ្នក
- ទុកចោល ៥ នាទី ហើយដុសបបូរមាត់របស់អ្នកថ្នមៗ
- ធ្វើវាពីរដងក្នុងមួយថ្ងៃ (ពេលព្រឹក និង មុនពេលងូតទឹកចូលគេងពេលយប់)
- ក្នុងរយៈពេល ៧ សប្តាហ៍អ្នកនឹងឃើញភាពខុសប្លែកគ្នាមុន និងក្រោយពេលប្រើ៕